រថយន្ត​ដឹក​ប្រេង​បើក​ចូល​ហ្វូង​បាតុកម្ម​នៅ​ក្រុង​មី​នី​ប៉ូលិស​ (វីដេអូ)

669
ចែករម្លែក

​អ្នកក្រុង​មី​នី​ប៉ូលិស​នៃ​រដ្ឋ​មី​នី​សូ​តា បាន​និង​កំពុង​ធ្វើ​បាតុកម្ម​ឥត​ឈប់​ក្រោយ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ​។​ការតវ៉ា​ប្រឆាំង បាន​ប្រែជា​ហិង្សាម្តងម្កាល​ដោយ​បាតុករ​ខ្លះ​បាន​ប៉ះទង្គិច​​ជាមួយ​ប៉ូលិស ដុត​និង​វាយបំផ្លាញ​ហាង​និង​យានយន្ត និង​ថែម​ទាំង​លួច​យក​ទំនិញ​ពី​ហាង​ដែល​បិទទ្វារ​។​

​កាលពី​ថ្ងៃអាទិត្យ មាន​ហេតុការណ៍​ភ្ញាក់ផ្អើ​លមួយ​គឺ បាតុករ​នាំគ្នា​បំបែកហ្វូង​យ៉ាង​ទាន់ហន់​នៅ​ពេល​រថយន្ត​ដឹក​ប្រេង​ធំ​មួយ​បើក​ចូល​ហ្វូង​បាតុកម្ម នៅលើ​ផ្លូវ​ហាយវ៉េ​នៃ​ក្រុង​មី​នី​ប៉ូលិស​ ​មុនពេល​ពួក​​គេ​ដេញ​តាម​និង​ចោមរោម​ចាប់​អ្នកបើកបរ​នៅ​ពេល​រថយន្ត​បន្ថយល្បឿន​។​

​គេ​មិនដឹងថា​តើ​មានរឿង​អ្វី​កើត​ចំពោះ​អ្នកបើកបរ​ទេ​នៅ​ពេល​បន្ទាប់មក តែ​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈរដ្ឋ​មី​នី​សូ​តា​ក្រោយមក​បាន​សរសេរ​បង្ហោះ​ថា​អ្នកបើកបរ​ត្រូវ​ចាប់ខ្លួន និង​ថា​ប្រ​​ហែល​ជា​មិន​មាន​អ្នក​តវ៉ា​ប្រឆាំង​ណា​ម្នាក់​រងរបួស​ទេ​ក្នុង​ឧបទ្ទវហេតុ​នេះ​៕ប្រែសម្រួល៖វាសនា/Ha

បាតុកម្ម​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុរស​ឈ្មោះ​ច​ច ផ្ល​យ បាន​បន្ត​ដល់​ថ្ងៃទី​៦​នៅ​ក្រុង​មី​នី​ប៉ូលិស​នៅ​ពេល រថយន្ត​ដឹក​ប្រេង​បើក​ចូល​ហ្វូងមនុស្ស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ