សហរដ្ឋ​អាម៉េរិក​បញ្ជូន​ថ្នាំពេទ្យ​២​លាន​ដូស​ឱ្យ​ប្រទេសប្រេ​ស៊ីល ទោះជា​…

111
ចែករម្លែក

​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​និង​រដ្ឋាភិបាលប្រេ​ស៊ីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា​ថា​សហរដ្ឋ​អាម៉េរិក​បាន​ផ្គត់ផ្គង់​ថ្នាំពេទ្យ អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​(hydroxychloroquine) ចំនួន​២​លាន​ដូស​ ទៅ​ឱ្យ​ប្រទេសប្រេ​ស៊ីល​សម្រាប់ការ​ប្រើប្រឆាំង​ជំងឺ​កូវី​ដ​១៩ ទោះបីជា​មាន​ការ​ព្រមាន​អំពី​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការប្រើ​ថ្នាំ​ប្រឆាំង​គ្រុនចាញ់​នេះ ក៏ដោយ​។​

​សេត​វិមាន​បានចេញ​សេចក្តីប្រកាស​ស្តីពី​ថ្នាំពេទ្យ​នេះ គឺ​នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្អាក​ការ​ធ្វើតេស្តិ៍​វាលើ​អ្នកជំងឺ​កូវី​ដ​១៩ ដោយសារ​តែ​ការព្រួយបារម្ភ​​អំពី​សុវត្ថិភាព​។​

​លោក ដូ​ណា​ល់​ត្រាំ បាន​និយាយ​កាលពី​ពាក់កណ្តាល​ខែ​ឧសភា​ថា​លោក​បាន​កំពុង​ប្រើប្រាស់​ថ្នាំ​នេះ​ជា​វិធានការ​បង្ការ​ជាមុន ទោះបីជា​រដ្ឋបាល​ចំណីអាហារ​និង​ឳ​សថ​អាម៉េរិក​បាន​ចេញ​ការព្រមាន​​អំពី​ការប្រើប្រាស់​វា​សម្រាប់​ជំងឺ​កូវី​ដ​១៩​ក៏ដោយ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា​ប្រទេស​ទាំង​២​នឹង​ខំប្រឹងប្រែង​ស្រាវជ្រាវ​រួមគ្នា​មួយ​ដែល​នឹង​រួមបញ្ចូល​ទាំង​”​ការ​ពិសោធន៍​និង​សាកល្បង​ឳ​ស​ថ​”​ដោយ​បន្ថែម​ថា សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​​ឧបករណ៍​ជំនួយ​ដកដង្ហើម​ចំនួន​ចំនួន ១.០០០ គ្រឿង​ទៅ​ប្រទេសប្រេ​ស៊ីល នៅ​ឆាប់ៗ​នេះ​។​

​ប្រទេសប្រេ​ស៊ីល​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៣៣.២៧៤​នាក់ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០​ខែ​ឧសភា​ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​លើស​ប្រទេស​បារាំង​ហើយ ឥឡូវ​នេះ​ស្ថិត​នៅក្រោម សហរដ្ឋ​អាម៉េរិក ​អង់គ្លេស និង អ៊ីតាលី​៕​ប្រែ​សម្រួល​៖​សុខា​/sn

​បុគ្គលិក​សែង​មឈូស​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ប្រេ​ស៊ីល ដែល​ឥឡូវ​មាន​មនុស្ស​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ខ្ពស់់​បំផុត​ទី​៤​ក្នុង​លោក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ