គ្រោងធ្វើបាតុកម្មនៅច្រកព្រំដែនប៉ោយប៉ែតថ្ងៃទី១មីថុនា២០២០ ៖ មន្ត្រីនិងកម្លាំងភាគីកម្ពុជា ថៃប្រុងជើងការខ្ពស់

218
ចែករម្លែក

ដោយ:ភ្នំស្វាយ/ព្រំដែនកម្ពុជា ថៃ ៖ គម្រោងធ្វើបាតុកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ទល់មុខច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ នាថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ នាំអោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំង ទាំងភាគីកម្ពុជា ថៃប្រុងជើងការខ្ពស់,។

ចំណែក រដ្ឋបាលក្រុងប៉ោយប៉ែតចេញប្រកាសព៍ត៌មានច្រានចោលពាក្យចចាមអារាមដែលថាច្រកព្រំដែននេះនឹងបើកនៅថ្ងៃទី១ខែមីថុនាឆ្នាំ២០២០ ។

ដូចណីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០មកដែរ មកទល់ថ្ងៃទី៣១ខែឧសភាកន្លងមក មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងទាំង២ភាគី កម្ពុជា-ថៃ បាននឹងកំពុងកំពុងដាក់អោយស្ថិតក្នុងការប្រុងជើងការខ្ពស់ដូចគ្នាដើម្បីបង្ការទប់ស្កាត់ បង្ក្រាបនូវបាតុកម្មនៅនឹងច្រកទ្វារព្រំដែន ក៏ដូចនៅតំបន់រណបជុំវិញ។

ភាគីទាំង២ បានបញ្ជូនមន្ត្រីថ្នាក់ដឹកនាំទៅត្រួតពិនិត្យ វាយតម្លៃស្ថានការណ៍នៅនឹងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក ។

ខាងភាគីកម្ពុជា កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ដូចកម្លាំងអន្តរាគមន៍ដទៃទៀតទាំងចំហនិងសម្ងាត់បានពង្រាយតាមគោលដៅនានានៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(បរិវេណក្នុងនិងក្រៅច្រកទ្វារ ) ដើម្បីថែររក្សាសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាព ហើយបង្ការទប់ស្កាត់ក្រែងមាន បាតុករធ្វើបាតុកម្មឬបាតុភាពមិនប្រក្រតីកើតឡើង ។

ជាមួយគ្នានេះថែរ នៅខាងថៃ ទាហានឈុតខ្មៅ នគរបាលដែនដី នគរបាលអន្តោប្រវេសន៍ច្រកទ្វារនិងកម្លាំងសន្តិសុខផ្សេងទៀតក៏ត្រូវបានបានដឹកមកពង្រាយ តាមចំនុចគោលដៅច្រកទ្វារព្រំដែន និងបរិវេណរណប នៅតំបន់ផ្សាររោងក្លឿ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីថែរក្សាការពារកដូចខាងភាគីកម្ពជា និងការពារទ្រព្យសម្បត្តិបងប្អូនអាជីវករខ្មែរនៅក្នុងឃ្លាំងនិងបន្ទប់និងអគារទំនិញនៅក្នុងផ្សារ ក៏ដូចជានិងដើម្បីបង្ការទប់ស្កាត់បាតុកម្មនិងបាតុភាព ។

ចំណែកខាងបងប្អូនប្រជាពលរដ្ឋ ពិសេសគឺកម្មករ អាជីវករខ្មែរមួយចំនួនដែលប្រកបរបរនៅច្រកទ្វារព្រំដែននិងនៅផ្សាររោងក្លឿបានប្រកាសថា ពួកគេនៅតែរក្សាជំហរធ្វើបាតុកម្មនាថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ ដើម្បីអោយបានការបើកច្រកទ្វារព្រំដែនខាងលើឡើងវិញសម្រាប់មនុស្សចេញ ចូល ប្រកបរបររកសុីព្រោះពួកគេប្រឈមមុខនឹងខ្វះខាតជីវភាពធ្ងន់ធ្ងរណាស់ក្នុងអំឡុងពេលនៃការរិករាលដាលជម្ងឺកូវីរ១៩នេះ ។

ឬក៏បើមិនព្រមបើកព្រំដែនបានទេ បងប្អូនស្នើធ្វើបាតុកម្មបិទមិនអោយរថយន្តថៃដឹកទំនិញចូលកមកម្ពុជាដែរ ។

សូមរំលឹកដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតអោយលោកឌិន ពុទ្ធីហៅវុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាដឹកនាំធ្វើបាតុកម្មពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ និងតទៅមុខទៀតដើម្បីបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(សម្រាប់មនុស្សចេញ ចូល) និបិទមិនអោយរថយន្តដឹកទំនិញពីថៃចូលមកកម្ពុជានោះទេ ។
ទន្ទឹមនឹងនោះ មន្ត្រី កងកម្លាំងក្រុមការងារក៏បានស្កាត់ជួបចចារផ្លូវក្រោយជាមួយលោកឌិន ពុទ្ធី ,និងសហការី ជាមួយអ្នកស្រីថោង ឡេងនិងអ្នកគ្រប់គ្រងកម្លាំងអាជីវករ អាជីវករ ពលករនិងកម្មករនានារួចហើយដែរ ។

ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ មានពាក្យចចាមអារាមនិងការបង្ហោះក្នុងបណ្តាញសង្គមថា ច្រកព្រំដែននេះ ថៃនឹងបើកឡើងវិញនៅថ្ងៃទី់១ខែមិថុនាឆ្នាំ២០២០ ។ ហេតុនេះសូមបងប្អូនកម្មករអូររទេះ សូមចេញ ចូលផ្សាររោងក្លឿឡើងវិញនៅថ្ងទី១មិថុនា ។

ឆ្លើយតបពាក្យចចាមអារាមនោះ រដ្ឋបាលក្រុងប៉ោយប៉ែតក្នុងលិខិតប្រកាសព៍ត៌មានចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ ថា ៖ រដ្ឋបាលក្រុងនេះសូមបដិសេធនូវព៍ត៌មានបំផុសនោះ ។ហើយថា រាជរដ្ឋាភិបាលថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចំនួ ន១ខែបន្តទៀតគឺខែមិថុនា២០២០។ ហើយគ្រប់ច្រកទ្វារព្រំដែនថៃ កម្ពុជា ក៏ដូចជាមួយប្រទេសជិតខាងនៅតែបន្តបិទ៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម