លោកងិន ឃន: ជនសកម្មឃុំត្រូវចុះតាមខ្នងផ្ទះពលរដ្ឋដើម្បីសួរសុខទុក្ខនិងពិនិត្យមើលជីវភាពខ្វះខាតនិងបញ្ហាប្រឈមដោយសារជំងឺកូវីដ ១៩នៅតាមមូលដ្ឋាន

139
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅទីស្នាក់ការគណបក្សប្រជាជនក្រុងបាត់ដំបងកាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២០ និងអនុវត្តទិសដៅបន្តលោក ងិន ឃន សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបង បានមានប្រសាសន៍ថា សកម្មជនភូមិឃុំ ត្រូវចុះតាមខ្នងផ្ទះពលរដ្ឋដើម្បីដឹងពឋិសុខទុក្ខនិងពិនិត្យមើលជីវភាពខ្វះខាតនិងបញ្ហាប្រឈមមួយចំនួនរបស់ពួកគាត់ដើម្បីជួយដោះស្រាយទាន់ពេលវេលាព្រមទាំងណែនាំឲ្យការពារជំងឺកូវីដ១៩នៅតាមមូលដ្ឋានរបស់ខ្លួន។

លោកប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងបានណែនាំឲ្យអាជ្ញាធរសង្កាត់ទាំង​១០ក្នុងក្រុងនិងជនសកម្មក្នុងសង្កាត់នីមួយៗត្រូវចុះតាមខ្នងផ្ទះឲ្យបានញឹកញាប់ក្នុងគោលបំណងចង់ដឹងពីសុខទុក្ខរបស់សមាជិកបក្សណាខ្លះជួបការខ្វះខាត ជួបបញ្ហាប្រឈមអ្វីខ្លះ? បើគាត់ជួបការលំបាកជួបការខ្វះខាតអាចជួយគាត់បានភ្លាមៗ ពិសេសត្រូវលើកទឹកចិត្តគាត់ឲ្យនៅតែមានការជឿជាក់មកលើគណបក្ស គឺមានន័យថា “ថែរក្សាសមាជិកចាស់ កសាងសមាជិកថ្មី”។ នៅក្រុងបាត់ដំបងមានសមាជិកចាស់ជាង៥ម៉ឺននាក់ ដូច្នេះត្រូវថែរក្សាឲ្យបានតួលេខនេះ និងត្រូវជ្រើសរើសសមាជិកថ្មីបន្ថែមទៀត។

ប្រធានក្រុមការងារបានព្រមានថាចំពោះអ្នកណាដែលមិនយកចិត្តទុកដាក់ចុះមូលដ្ឋានទេ ត្រូវដកចេញហើយដាក់អ្នកដែលសកម្មចុះមូលដ្ឋានជំនួសវិញ។ តាមសង្កាត់នីមួយៗត្រូមានការប្រឡងប្រណាំងគ្នាដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃ ដោយមានការផ្តល់រង្វាន់ជូនជាការលើកទឹកចិត្តដល់អ្នកដែលខិតខំធ្វើការងារ ។

អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានណៃនាំឲ្យបងប្ឋងូនប្រជាពលរដ្ឋក្នុងសហគមន៍
របស់ខ្លួនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងី​កូវីដ១៩កុំឲ្យកើតមាននៅក្នុងដហគមន៍របស់ខ្លួនជាលើកទី២ដោយ​អនុបត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរបស់រាជរដ្ឋាភិបាល។

ក្នុងនោះដែរលោកងិន ឃនប្រធានក្រុមកសរងារចុះជួយក្រុងបានប្រគល់អំណោយកំដរដៃដល់អ្នកចូលរួមជាង១០០នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម