បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្តពីបទជួញដូរគ្រឿងញៀន

133
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្ត ពីបទជួញដូរគ្រឿងញៀនក្រោយពេលកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកសំពៅលូនឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

លោកសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះហេង ជាភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិ ឃុំខាងលើ វត្ថុតាងដែលចាប់យកបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៧កំណាត់ទុយោបឺត
ទម្ងន់១,៣៥ក្រាម ថ្មាំញៀនប្រភេទមេតំហ្វេតាមិន(យ៉ាម៉ាWY)ចំនួន៤គ្រាប់ទម្ងន់០,៣៩
ក្រាមនិងទូរស័ព្ទដៃចាស់១គ្រឿង។

លោកវរសេនីយ៍ទោសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាក្រោយពេលជនសង្ស័យសារភាពរួចមកកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម