ស្នងការខេត្តណែនាំឲ្យមន្ត្រីនគរ​បាល​​ទាំងអស់ត្រូវធ្វើគំរូគេក្នុងការគោរពច្បាប់ចរាចរណ៍

139
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃ១ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបានក្រើនរំលឹកដល់ កងកម្លាំងនគរបាលទាំងអស់ត្រូវធ្វើគំរូគេក្នុងការគោរពច្បាប់ចរាចរណ៍ពិសេសមន្រ្តីនគរបាលចរាចារណ៍ដែលកំពុងបំពេញភារកិច្ចនៅតាមដងផ្លូវ ព្រោះមន្រ្តីយើងតែង ជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមហាជននិងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យស្របតាមតួនាទីនិងភារកិច្ចដែលថ្នាក់លើបានប្រគល់ឱ្យហើយពេលបំពេញភារកិច្ចត្រូវគោរពឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ គោរពឱ្យបាននូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

លោកស្នងការខេត្តបានផ្តាំផ្ញេីឱ្យកងកម្លាំងនគរបាលទាំងអស់បន្តចូលរួមគោរពច្បាបចរាចរណ៍ដោយធ្វើជាគំរូល្អដល់មហាជន ហើយត្រូវបន្តផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ក្រុមគ្រួសារ ឬប្រជាពលរដ្ឋ នៅ ក្នុងសហគមន៍មូលដ្ឋានឱ្យបានជាប់ជាប្រចាំក្រៅ ពីនោះមន្រ្តីយើងមិនត្រូវពាក់ព័ន្ធជាដាច់ខាតជា មួយអំពើល្មើសច្បាប់នានា៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម