ប្រធានាធិបតីឌុយទែតឱ្យលុយទៅប្រជាជនហ្វីលីពីនដើម្បីរើចេញពីទីក្រុងទៅជនបទខណៈជំងឺកូវីដ១៩វាយប្រហារលើការងារ

129
ចែករម្លែក

ជំងឺរាតត្បាតកូវីដ១៩កំពុងផ្តល់ហេតុផលដល់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែត ដើម្បីកាត់បន្ថយចំនួនមនុស្សកកកុញនៅក្នុងទីក្រុងម៉ានីល ដែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះបានប្រែក្លាយទៅជាតំបន់មួយដែលមានប្រជាជនច្រើនបំផុតនៅលើផែនដី។

លោកឌុយទែតកំពុងផ្តល់ជូននូវសាច់ប្រាក់និងទំនិញដើម្បីទាក់ទាញអ្នកតាំងទីលំនៅក្នុងទីក្រុងឱ្យផ្លាស់ចេញពីតំបន់រដ្ឋធានីនៅក្នុងកម្មវិធីដ៏មហិច្ឆតាមួយដែលមានឈ្មោះថា “ត្រឡប់ទៅខេត្តវិញ” ដែលជាការប៉ុនប៉ងដ៏ក្លៀវក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះដើម្បីទាក់ទាញប្រជាជនហ្វីលីពីនឱ្យទៅជនបទ។

ទន្ទឹមការរីករាលដាលនៃមេរោគបានបង្ហាញពីការរីកធំយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននិងការធ្វើចំណាកស្រុកចូលមកទីក្រុងបានផ្តល់ការលំបាកដល់វិស័យដឹកជញ្ជូនសេវាកម្មនិងសេវាសុខភាពរបស់ក្រុងម៉ានីល ឥឡូវនេះរដ្ឋាភិបាលកំពុងព្យាយាមផ្លាស់ប្តូរចេញនូវគំរូចាស់វស្សានៃការចល័តទីកម្លាំងពលកម្ម។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជួយមនុស្សដូចជា លោក ចូអែល ហ្គ័រទីណា អាយុ ៣៨ ឆ្នាំជាជាងអគ្គិសនីដែលចង់ត្រឡប់ទៅខេត្តសេប៊ូវិញ បន្ទាប់ពីសិក្សានិងធ្វើការនៅទីក្រុងម៉ានីលអស់រយៈពេល ១៥ ឆ្នាំ។ ទន្ទឹមការងារចាប់ផ្តើមខ្សត់ពេលផ្ទុះជំងឺកូវីដ១៩ លោកហ្គ័រទីណាគ្រោងនឹងចាកចេញពីទីក្រុងម៉ានីលនៅពាក់កណ្តាលខែមីនាប៉ុន្តែបានជាប់គាំងនៅពេលប្រទេសបានបិទ។

លោកហ្គ័រទីណា ដែលដេកភាគច្រើននៅក្រោមស្ពានអាកាស បាននិយាយថា “ខ្ញុំគ្មានការងារធ្វើទេ។ ខ្ញុំគ្មានលុយនៅសល់ទេ។ ខ្ញុំត្រូវគេបណ្តេញចេញពីផ្ទះជួល។ វាជាវិបត្តិនៅទីនេះ”។

យោងតាមក្រសួងការងារបានឱ្យដឹងថា ការងារជាង ២ លានត្រូវបានបាត់បង់នៅក្នុងប្រទេសហ្វីលីពីនគិតត្រឹមថ្ងៃទី ២៤ ខែមេសា ដែលប្រហែលមួយភាគបីនៃការងារបានបាត់បង់នៅក្នុងទីក្រុងម៉ានីល។ តំបន់រដ្ឋធានីមានប្រជាជនរស់នៅជាង ១៣ លាននាក់ហើយអ្នកក្រុងម៉ានីលប្រហែល២ភាគ៣បានឆ្លងកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស

លោកឌុយទែតនឹងផ្តល់លុយដល់អ្នកចង់ទៅរស់នៅតាមជនបទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ