ឡូ​ស អ៊ែន​ជើ​ឡេស បញ្ជូន ទាហាន​កង​ឆ្មាំ​ជាតិ​១​ពាន់​បន្ថែម​លើ​ប៉ូលិស​២​ម៉ឺន​នាក់ ក្រោយ​មាន​បាតុកម្ម​ដុតបំផ្លាញ​ លួច​ទំនិញ​

525
ចែករម្លែក

​ហាង​លក់ដូរ​ត្រូវ​បាន​លួច​ប្លន់​យក​ទំនិញ និង​ភោជនីយដ្ឋាន​មួយ​ត្រូវបាន​ដុត​បំផ្លាញ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា នៅ​សង្កាត់ សា​ន់តា ម៉ូ​នី​កា នៅពេល​ទាហាន​ក្នុង​កង​ឆ្មាំ​ជាតិ​ដើរល្បាត​នៅតាម​​ដង​វិថី​នៃ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ខណៈ​ទីក្រុង​នៅ​ពាសពេញ​រដ្ឋ​កាលីហ្វ័​រញ៉ា ប្រកាស​ប្រើ​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់​អំពើហិង្សា ក្រោយ​ពួក​បាតុករ​ដុត​រថយន្ត​ប៉ូលិស គាស់​ចូល​ហាង​លួច​យក​ទំនិញ​និង​ប៉ះ​ទ​​ង្គិ​ច​ជាមួយ​ប៉ូលិស​។​

​មនុស្ស​ជិត​៤០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ឡូ​ស អ៊ែន​ជើ​ឡេស កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ការប្រឆាំង​តវ៉ា​កាន់តែ​ហិង្សា​ដោយសារតែ​ខឹង​នឹង​ចំណាត់ការ​ធ្ងន់​ដៃ​របស់​ប៉ូលិស​ក្រុង​មី​នី​ប៉ូលិស ដែល​បាន​បណ្តាល​​ឲ្យយ​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​។​

​អភិបាលក្រុង បាន​បញ្ជា​ឲ្យបញ្ជូន​ទាហាន​មក​ពី​កង​ឆ្មាំ​ជាតិ​១.០០០​នាក់​ទៅ​ជួយ​ប៉ូលិស​និង​តម្រួត​ប្រមាណ​២០.០០០​នាក់​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ហើយ​បម្រាម​គោចរ​ត្រូវបាន​ប្រកាស​ប្រើ តែ​ការតវ៉ា​​ប្រឆាំង​បាន​បន្ត​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទូ​ទាំង​រដ្ឋ​កាលីហ្វ័​រញ៉ា តែ​ភាគច្រើន​ធ្វើឡើង​ដោយ​អហិង្សា​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​សមាជិក​កង​ឆ្មាំ​ជាតិ ឈរ​នៅ​ក្រៅ​សាលាក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា​

​មេបញ្ជាការ​ប៉ូលិស​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ឈរ​មើល​រថយន្ត​ប៉ូលិស​ជា​ច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​៣០​ឧសភា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ