​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាញ់ថ្នាំ​កម្ចាត់​មេរោគ នៅ​ជុំវិញ​អគារ​ហ្វឹកហាត់​

102
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត ពី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​សកម្មភាព ហាត់​ហ្វឹកហ្វឺន នី​ង​ការប្រកួត​លី​គ​ឡើងវិញ ជា​ជំហានៗ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ទាំង ៣៤ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ចុង​សប្ដាហ៍ កន្លងមក បាន​បាញ់ថ្នាំ​កម្ចាត់​មេរោគ នៅ​ជុំវិញ​អគារ សម្រាប់​កីឡាករ កីឡាការិនី ហ្វឹកហាត់ ។​

​ក្រុមការងារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​សហការ​ជាមួយ ក្រុម​អ្នក​ស្ម័គ្រចិត្ដ Mr.Dong jo Choi. K1 pest control. Co.ltd. មកពី​ប្រទេស​កូរ៉េខាងត្បូង លោក​. Hee Seok Lee, ប្រធាន​ក្រុមហ៊ុន indochina cooperation center របស់ កូរ៉េ តាមរយៈ​ការស្នើសុំ​ពី លោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា និង​លោក បួន​ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​តេ​ក្វាន់​ដូ ITF កម្ពុជា​។​

​ការចុះ​ត្រួតពិនិត្យ និង​បាញ់ថ្នាំ​កម្ចាត់​មេរោគ នៅ​សាល​ហាត់​ហ្វឹកហ្វឺន កីឡា​តេ​ក្វាន់​ដូ ITF សាល​ហាត់​ហ្វឹកហ្វឺន សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ទូទាំង​អគារ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​ថ្មី ព្រមទាំង​នៅ​សាល​បាល់បោះ ផងដែរ ដើម្បី​ត្រៀម​កីឡាករ​- កីឡាការិនី​ថ្នាល គ្រប់​ប្រភេទ​កីឡា ចូល​ហ្វឹកហាត់​រួមគ្នា​ឡើងវិញ ក្រោម​ស្មារតី​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ និង​បន្ដ​និរន្ដរភាព កាហាត់​ហ្វឹកហ្វឺន​៕v

ទិដ្ឋភាព​បាញ់ថ្នាំ​
ទិដ្ឋភាព​បាញ់ថ្នាំ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ