បង់​ក្លា​ដែស​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​ជាច្រើន នៅ​ថ្ងៃ​ដក​បម្រាម​

187
ចែករម្លែក

​ប្រទេស​បង់​ក្លា​ដែស បាន​លុបចោល​ការបិទ​ប្រទេស​ប្រឆាំង​វីរុស​កូវី​ដ​១៩​កាលពី​ថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា ដោយ​មនុស្ស​រាប់លាន​នាក់​ត្រូវ​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​តាម​ទីក្រុង​និង​ទីប្រជុំ​​ជន​ដែល​មាន​ប្រជាជន​ច្រើនៗ បើទោះបីជា​ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​និង​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ក៏ដោយ​។​

​ដោយ​អំពាវនាវ​អោយ​អ្នក​វិលត្រឡប់​ទៅ​ធ្វើការ​វិញ​ពាក់​ម៉ាស​និង​គោរព​គម្លាត​សុវត្ថិភាព​នោះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​និយាយថា​”​វិធានការ​បិទ​ប្រទេស​នេះ​ត្រូវបាន​ដកចេញ ហើយ​យើង​​កំពុង​ឆ្ពោះទៅរក​ជីវិត​រស់នៅ​ជា​ធម្មតា​របស់​យើង​”​។​

​ការដក​ការបិទ​ប្រទេស​ចេញ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ប្រទេស​បង់​ក្លា​ដែស​បាន​រាយការណ៍​អំ​ពី​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​ករណី​​ឆ្លង​ថ្មី​ចំនួន ២.៥៤៥​នាក់​និង​មាន​អ្នកស្លាប់​៤០​នាក់​។​

​គិត​មក​ត្រឹម​ថ្ងៃទី​៣១​ខែ​ឧសភា ប្រទេស​បង់​ក្លា​ដែស​មាន​កណី​ឆ្លង​វីរុស​សរុប​ចំនួន ៤៧.១៥១ នាក់​និង​មាន​អ្នកស្លាប់​សរុប​ចំនួន​៦៥០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

កម្មករ​ជិះ​រថភ្លើង​និង​នាវា​ចម្លង​ទៅ​ធ្វើការ​វិញ​បន្ទាប់ពី​បន្ទាប់​ការបិទ​ប្រទេស​ប្រឆាំង​វីរុស​កូវី​ដ​១៩ ត្រូវបាន​លុប​ចោល​កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម