ន​ន់ ជំនិត​ឈ្នះ ពិន្ទុ ហ៊ា ចាន់ថន​

98
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ការប្រកួត រវាង​អ្នក​ប្រដាល់​ជើងចាស់ ២ រូប លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ កាលពី​រសៀល ថ្ងៃទី​៣០ ឧសភា កន្លងទៅនេះ ន​ន់ ជំនិត​
​ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ បាន​យកឈ្នះ អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា​បាន​វិញ​គឺ ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ជួបគ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។ កាល​ជួបគ្នា​លើកដំបូង ជំនិត ចាញ់ ចាន់ថន ដោយ​ពិន្ទុ តែ​ជំនួប​លើក​នេះ ជំនិត យកឈ្នះ​បាន​វិញ ។ ពួកគេ​ទាំង ២ ចាញ់ ឈ្នះ​គ្នា ទាំង​ប្រផិតប្រផើយ​តែប៉ុណ្ណោះ ។​

​ពួកគេ​ប្រកួត​គ្នា ដោយ​ប្រើ​កលល្បិច ជាង​ប្រើ​កម្លាំង ។ ជំនិត គេ​បញ្ចេញ​កណ្ដាប់ដៃ បានល្អ និង​រហ័ស ក្នុងខណៈដែល ចាន់ថន ប្រើ​ជង្គង់ បានល្អ​ដែរនោះ ។ ការប្រកួត ៥ ទឹក ពួកគេ​វ៉ៃ ដោយ​សន្សំសំចៃ​កម្លាំង ជាទីបំផុត ។ ន​ន់ ជំនិត បានទទួល​ជ័យជំនះ​លើ ហ៊ា ចាន់ថន ដោយ​ពិន្ទុ ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។​

​សឿន ឆ្នើម ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ រិ​ទ្ធ ប៊ុន​ម៉ៅ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ ជា​អ្នក​ប្រដាល់ ដែល​ទើបតែ​លេចមុខ​ដូចគ្នា​នោះ ពួកគេ​សុទ្ធ​តែមាន​ចិត្តធំ​ដូចគ្នា ហើយ​ក្នុង​ការប្រកួត គេ​សុទ្ធតែ​ចង់​ឈ្នះ​ដូចគ្នា រហូត​ពេលខ្លះ គេ​បំពាន​គ្នា​ទៅវិញ ទៅមក​ទៀតផង ។ សឿន ឆ្នើម ដែល​កម្លាំង​របស់គេ មានប្រៀប​ជាង​នោះ គេ​សម្រុក​វាយប្រហារ​លើ ប៊ុន​ម៉ៅ ដោយ​គ្មាន​ញញើត​ឡើយ ។​

ទិដ្ឋភាព​ប្រកួត​

​ប៊ុន​ម៉ៅ ដែលជា​ជើង​ខ្លាំង​មួយរូប នៅ​ខេត្តសៀមរាប​នោះ គេ​ក៏​ច្រាស់​សង​វិញ ដោយ​គ្មាន​ញញើត​ដែរ ។ នៅក្នុង​ការប្រកួត ៥ ទឹក ពួកគេ​វាយប្រហារ​គ្នា ទៅវិញ ទៅមក ដោយ​មិន​សំចៃ​កម្លាំង ។ ការ​វាយ​ចេញ​របស់ សឿន ឆ្នើម មាន​ប្រសិទ្ធភាព​ច្រើនជាង ហេតុនេះហើយ ទើប​គេ​បានទទួល​ជ័យជំនះ លើ​គូប្រកួត របស់គេ​បែបនេះ ។​

​សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប បាន​ប្រកួត​ឈ្នះ​ជើង​ខ្លាំង ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា បាន​ដោយ​ពិន្ទុ ទាំង​វេទនា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​តាមពិត ថន ភឿ​ត មានឱកាស​ឈ្នះ សេក ចៅ​ជូត នៅក្នុង​ទឹក​ទី​៣ ដោយសារតែ​គេ ទាត់​ចៅ​ជូត បណ្ដាល​ឲ្យ​ខូច​ជើង ទៅហើយនោះ​។ ទោះបី​ជើង​របស់គេ មាន​បញ្ហា ក៏ពិតមែន តែ​ចៅ​ជូត នៅ​បន្ត​ការប្រកួត​បាន ហើយ​ថែមទាំង​ការពារ មិន​ឲ្យ ថន ភឿ​ត វាយប្រហារ​ជើង​ក្រោម​គេ បាន​ទៀតផង ។​

​ចៅ​ជូត វ៉ៃ​ចេញ​បាន​កាន់តែ​ល្អ និង​ចំ​គោលដៅ បាន​ច្រើន​ទៀតផង ។ ចំណែក ថន ភឿ​ត ២ ទឹក​ចុងក្រោយ គេ​មិនសូវ​មានឱកាស​វាយលុក លើ​គូប្រកួត​ឡើយ គឺ​ភាគច្រើន គេ​ដកថយ និង​ការពារ​ច្រើនជាង​ទៀតផង ។ បន្ទាប់ពី​ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក​នោះ សេក ចៅ​ជូត ជា​អ្នកឈ្នះ ថន ភឿ​ត ដោយ​ពិន្ទុ ។​

​ឡុង ពិសិដ្ឋ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់ ធន វិស្ណុ ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ពិន្ទុ ។ ពួកគេ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ហើយ​គេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ