ចាប់ខ្លួនជនសង្សយ័៣នាក់ពាក់ពន្ធ័ថ្នាំញៀននៅក្រុងព្រះសីហនុ

86
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀនប្រដាប់ដោយអាវុធចំនួន​៣នាក់ផ្សេងទៀត ត្រូវបាននគរបាលជំនាញប្រឆាំងគ្រឿងញៀនចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលរោងចក្រ យ៉ូវស៊ីង ក្រុម១៧ ភូមិ២ សង្កាត់១ ក្រុងព្រះសីហន។

មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្សយ័មាន១.ឈ្មោះ សយ សុឃឿន(ជាមេបក្ខពួក ក្រុមនេះ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

២.ឈ្មោះ ពេញ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វេីការងារក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ត៍ ទីលំនៅបច្ចុប្បន្នភូមិពូធឿង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣.ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាង ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៥កញ្ចប់ (ធំ០១កញ្ចប់ មធ្យម០៨កញ្ចប់ តូច០៦កញ្ចប់) ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង កាំភ្លេីងខ្លី ម៉ាក K-54 ចំនួន០១ដេីម គ្រាប់កាំភ្លេីង ចំនួន០៧គ្រាប់ និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

ជនសង្សយ័ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ