ភ្លៀងលាយខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃដាច់ខែឧសភា ខូចខាតផ្ទះ១៤ខ្នងសាលារៀន១ខ្នងនៅ២ក្រុងស្រុក នៅស្រុកស្វាយចេករន្ទះបាញ់ស្លាប់ក្មេងប្រុសម្នាក់

78
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ភ្លៀងលាយខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃដាច់ខែឧសភា ចូលខែមិថុនាគឺម៉ោងជិត៤ល្ងាចថ្ងៃទី៣១ខែឩសភាឆ្នាំ២០២០ បង្ខូចខាតផ្ទះ១៤ខ្នងនិងសណណង់ផ្ទាំង១ចំនួននៅ២ក្រុងស្រុកគឺក្រុងសិរីសោភ័ណនិងស្រុកព្រះនេត្រព្រះ ។
ចំណែកនៅស្រុកស្វាយចេក ក៏មានភ្លៀងធ្លាក់និងរន្ទះបាញ់ស្លាប់ក្មេងប្រុសម្នាក់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១ចែមិថុនាឆ្នាំ២០២០ថា៖ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃិ៣១ខែឧសភាឆ្នាំ២០២០ បង្កខូចខាតផ្ទអពលរដ្ឋ៧ខ្នងនៅស្រុកព្រះនេត្រព្រះនិងសាលារៀន១ខ្នង និងនៅក្រុងសិរីសោភ័ណ ចំនួន ៧ ខ្នង។

ដោយឡែកនៅស្រុកស្វាយចេក នៅម៉ោង៣ ជាង មានខ្យល់រកភ្លៀងនិងរន្ទះបាញ់ស្លាប់ក្មេងប្រុសម្នាក់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ