ចុះពិនិត្យមើលនិងធ្វើការហាមឃាត់ប្រជាពល រដ្ឋ២គ្រួសារ ដែលបាន​សាងសង់ផ្ទះលើដីសាធារណ:​របស់រដ្ឋ

75
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ប្រតិភូមួយក្រមដឹកនាំដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងលោកឡុង ផលគុណប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រមទាំងអាជ្ញាធរស្រុកបាណន់ មេឃុំតាគ្រាម និងសមត្ថកិច្ច មន្ត្រីជំនាញ ពាក់ព័ន្ធបានចុះពិនិត្យមើល ធ្វើការហាមឃាត់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលបានសាងសង់ផ្ទះលើដីសាធារ
ណ:របស់រដ្ឋនៅតាមជើងទំនប់អាងកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែនឃុំតាគ្រាមស្រុកបាណន់។ ក្នុងនោះមួយគ្រួសារបាននិងកំពុងចាក់ដីនិងមួយគ្រួសារទៀតបាននិងកំពុងសាងសង់ផ្ទះ លើដីសាធារណ:របស់រដ្ឋ ធ្វើឲ្យប៉ះពាល់និងខាតផលប្រយោជន៍រួម ទាំងក្នុងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោម នៃទំនប់អាងកំពីងពួយ ។

លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានឲ្យដឹងថាតំបន់ដែលពលរដ្ឋ២គ្រួសារកំពុងសាងសង់ផ្ទះគឺជាតំបន់ហាមឃាត់ដោយអាជ្ញាធរដែនដីនិងមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង ដោយមានវិធានការរដ្ឋបាលបើពួកគាត់មិនស្តាប់តាមការណែនាំរបស់មន្ត្រីជំនាញនិងរដ្ឋបាលខេត្ត៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ