​ លោកយាយ​ឥណ្ឌូនេស៊ី​វ័យ​១០០​ឆ្នាំ​ជម្នះ​ជំងឺ​កូវី​ដ​១៩

148
ចែករម្លែក

​ស្ត្រី​ឥណ្ឌូនេស៊ី​វ័យ​១០០​ឆ្នាំ​ម្នាក់​បាន​ជា​ពី​ជំងឺ​កូវី​ដ​១៩ ដោយ​ធ្វើអោយ​គាត់​ក្លាយជា​មនុស្ស​វ័យចាស់​បំផុត​នៅ​ឥណ្ឌូនេស៊ី​ដែល​នៅ​មាន​ជីវិត​ពី​ជំងឺឆ្លង​នេះ​។​

​កាំ​ទី​ម បាន​ចេញ​ពី​មន្ទីរពេទ្យ​កាលពី​សប្តាហ៍​មុន​ក្រោយ​ព្យាបាល​ជំងឺ​អស់​១​ខែ​នៅ​ទីប្រជុំជន ស៊ូ​រ៉ា​បា​យ៉ា​។​

​អភិបាលខេត្ត​ចា​វ៉ា​ខាងលិច​លោកស្រី ខូ​ហ្វី​ហ្វា អ៊ិន​ដា ប៉ា​រ៉ា​វ៉ាន​សា បាន​និយាយថា​លោកស្រី​សង្ឃឹមថា រឿង​របស់​លោកយាយ​កាំ​ទី​ម​នេះ​នឹង​ជួយ​លើកទឹកចិត្ត​អ្នកស្រុក​ដែល​កំពុង​មាន​ជំងឺ​ឬ​ប្រឈម​ការឆ្លង​​ជំងឺ​ដែល​គំរាម​ខ្លាំង​លើ​មនុស្ស​វ័យចាស់​។​

​លោកយាយ​កាំ​ទី​ម​(​កើត​នៅ​ឆ្នាំ​១៩២០) ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ខែ​មុន ក្រោយ​ចេញ​រោគសញ្ញា និង​ក្រោយមក​ត្រូវ​បាន​បញ្ជាក់​ថា​កើតកូ​វីដ​១៩ តែ​គេ​មិនដឹងថា​តើ​ស្ត្រី​ដែល​នៅតែ​ផ្ទះ​នេះ​ឆ្លង​​វីរុស​តាមរបៀប​ណា​។​

​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ការឆ្លង​ថ្មី​៧០០​នាក់​ទៀត នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​២៦.៤៧៣​នាក់ និង​១.៦១៣​នាក់​ស្លាប់​ក្រោយ​មនុស្ស​៤០​នាក់​ទៀត​បាន​ស្លាប់​កាល​​ពី​ថ្ងៃ​៣១​ឧសភា​៕​ប្រែ​សម្រួល​៖​វាសនា​

កាំ​ទី​ម អាយុ​១០០​ឆ្នាំ អង្គុយ​នៅក្នុង​បន្ទប់​ជា​មួយ​កូនប្រសារ​ក្រោយ​ជា​ពី​ជំងឺ​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម