រុស្ស៊ីបញ្ជូនកំណត់ទូតតវ៉ាទៅអាម៉េរិកជុំវិញប៉ូលិសបាញ់ម្រេចដាក់មុខអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti

660
ចែករម្លែក

ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិកបានផ្ញើកំណត់ហេតុនៃការតវ៉ាមួយកាលពីថ្ងៃអាទិត្យទៅកាន់ក្រសួងការបរទេសអាម៉េរិកបន្ទាប់ពីមន្រ្តីប៉ូលិសម្នាក់នៅទីក្រុងមីននីប៉ូលីសបានបាញ់ម្រេចដាក់មុខអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti លោក មីខាអ៊ីល តួគីយ៉េវ។

ឯកអគ្គរដ្ឋទូត អាណាតូលី អានតូនូវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មានថា “លិខិតតវ៉ាមួយត្រូវបានផ្ញើទៅក្រសួងការបរទេសជុំវិញឧបទ្ទវហេតុដ៏សាហាវនេះ។ យើងទាមទារឱ្យពួកគេធ្វើការស៊ើបអង្កេតនិងជូនដំណឹងយើងអំពីលទ្ធផល”។

អ្នកសារព័ត៌មានរូបនេះត្រូវបានវាយប្រហាររួមជាមួយសមាជិកអ្នកសារព័ត៌មាននៃទស្សនាវដ្តី VICE បន្ទាប់ពីការតវ៉ាបានចប់។ អ្នកសារព័ត៌មានទាំងអស់បានបង្ហាញខ្លួនឯងថាជាសមាជិកសារព័ត៌មាន ហើយមិនបានប្រឆាំងនឹងប៉ូលិសឡើយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីនិយាយថា “លោកមីខាអ៊ីល តួគីយ៉េវនិងអ្នកកាសែតអាម៉េរិកាំងដែលឈរក្បែរនោះត្រូវបានប៉ូលិសក្នុងតំបន់ប្រព្រឹត្តដាក់ក្នុងទង្វើមិនទទួលយកបានឡើយ។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញថាបុគ្គលិកសារព័ត៌មានបានសម្គាល់អត្តសញ្ញាណរបស់ពួកគេយ៉ាងច្បាស់និងស្រែកយ៉ាងឮ មានសញ្ញាសំគាល់នៅលើសម្លៀកបំពាក់របស់ពួកគេ បានបង្ហាញលិខិតសម្គាល់របស់ពួកគេ ហើយមិនបានតតាំងជាមួយប៉ូលិសទេ”។

មុននេះក្រសួងការបរទេសរុស្ស៊ីបាននិយាយថាខ្លួនបារម្ភអំពីភាពឃោរឃៅខ្លាំងឡើងរបស់ប៉ូលិសនិងការចាប់ខ្លួនដោយអយុត្តិធម៌លើអ្នកកាសែត ដែលយកព័ត៌មានអំពីការតវ៉ា ដែលបានផ្ទុះឡើងនៅសហរដ្ឋអាម៉េរិក ក្រោយមរណភាពរបស់បុរសស្បែកខ្មៅឈ្មោះ ចច ផ្លយ៕ ដោយ៖ កញ្ញាដាលីស

អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ត្រូវប៉ូលិសអាម៉េរិកបាញ់ម្រេចដាក់មុខ