រថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅក្រុងច្បារមន

113
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ស្ថិតក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកពីកើតទៅលិច ក្នុងល្បឿនលឿន។

លុះបើកមកដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា​សេ១២៥សេរី២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1N-5983 បើកបរដោយឈ្មោះ​ហុង សំនី ភេទប្រុសអាយុ ៣៩ឆ្នាំ រស់នៅភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច និងអ្នករួមដំណើរជាមួយមិនស្គាល់ឈ្មោះ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនិងអ្នកជិះពីក្រោយរងរបួសធ្ងន់។

ប្រភពបន្តថា ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់។អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកសពបានប្រគល់​ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងបានប្រគល់ឲ្យការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីរក្សាទុកនិងដោះស្រាយតាមនិតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម