កន្លែងវេរលុយ ដូរលុយវីងមួយកន្លែងត្រូវចោរចូលលួចលុយជាង ១ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួនហើយគេចខ្លួនបាត់

122
ចែករម្លែក

ដោយ:គ្រញូង/បាត់បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំនៅចំណុចវេរលុយ ដូរលុយមួយកន្លែងស្ថិតនៅផ្សារឃុំអូរដំបង១ ស្រុកសង្កែមានចោរប្រុសស្រី២នាក់បានបន្លំចូលលួចលុយអស់ជាង១ម៉ឺនដុល្លារនិងគ្រឿង អលង្ការមួយចំនួនទៀតហើយគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចណសឡើយ។

លោក វរសេនីយ៍ទោលឹម ពុទ្ធីឡា ស្នងការរងទទូលផែនការងារព្រហ្មទណ្ឌខេត្តបានឲ្យដឹង
ថា បើតាមរូបភាពដែលចាប់បានតាមកាមេរ៉ាសុវត្ថិភាពគឺក្រុមចោរ ដែលរដែលបន្លំចូលលួចលុយកន្លែងវីងវេរលុយនោះ សង្ស័យជាចោរមុខសញ្ញាមកពីខេត្តផ្សេង។

លោកស្នងការរងបានបញ្ជាក់ថា រហូតដល់ពេលនេះយើង មិនទាន់កំណត់មុខសញ្្ញាជនសង្ស័យប្រុស-ស្រីទាំង២នាក់នោះទេ។

គួរបញ្ជាក់ថា នៅម៉ោងជិត៨ព្រឹកថ្ងៃទី៣១ ខែឧសភា នៅចំណុចផ្សារវារវត្តតាមិមស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ មានចោរប្រុស-ស្រី២នាក់បាន បន្លំចូលលួចលុយនិងគ្រឿងអលង្ការនៅកន្លែង«វី ង»វេរ លុយ យីហោ «យឿ ម សំអាត » របស់ជនរងគ្រោះ ឈ្មោះ យឿម កុសល ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង២ស្រុកសង្កែ។

បើតាមរបាយការណ៍សមត្ថកិច្ចស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់បានប្រើល្បិចបញ្ឆោតជន រង គ្រោះ ឲ្យ ចេញ ក្រៅ តូប រួច ជន ម្នាក់ បាន បន្លំ ចូល លួច ថង់ ខ្មៅ នៅ ក្នុង តូប ហើយ គេចខ្លួន ដោយ សុ វត្តិភាព ទាំង ព្រឹក ។ ទ្រព្យសម្បត្តិ ដែល បាត់បង់ រួម មាន លុយខ្មែរចំនួន២០លានរៀល, ប្រាក់ ដុល្លារ៧,០០០ ដុល្លា , ខ្សែដៃ១មាសខ្សែតម្លៃ១៥០ដុល្លា, ចិញ្ចៀន ១ វង់ តម្លៃ ១០០ ដុល្លា , ទូរស័ព្ទ ដៃ ០១ គ្រឿង ម៉ាក សូ នី , កាត គ្រី ម៉ូតូ ០១ សន្លឹក និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ០៤ សន្លឹក , កាត វី ង ០២ សន្លឹក ។

ជន រង គ្រោះ បាន រៀបរាប់ប្រាប់សមត្ថកិច្ចថា ដំបូង ជនសង្ស័យ ទាំង ២ នាក់ បាន ចូល ទៅ រក ទិញ សម្ភារ :ផ្សេងៗ។ពេល នោះ ចោរ ស្រី បាន ហៅ គាត់ ឱ្យ ចេញ ខាងក្រៅ ដើម្បី សួរនាំ រក ទិញ ទំនិញ។ពេល ដែលគាត់ កំពុង ជជែក គ្នាជាមួយ ចោរ ស្រីស្រាប់តែ ចោរ ប្រុសបាន បន្លំ ខ្លួន ចូល ពី ចំហៀង នៃ តូបចូល ទៅ ក្នុងផ្ទញលួចលុយ
គ្រឿងអលង្ការនិងសម្ភារ:មួយចំនួនទៀតដែលទុករួមគ្នានៅក្នុងថង់ខ្មៅហើយនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។បន្តិចក្រោយុំកទើបគាត់ដឹងនិងមានការ ភ្ញាក់ផ្អើលហើយ បាន រាយ ការ ណ៍ប្រាប់ សមត្ថ កិច្ច ។

លោកលឹម ពុទ្ធីឡា ស្នងការរងខេត្តបានបញ្ជាក់ថា បច្ចុប្បន្មសមត្ថកិច្ចទាំងប៉ូលិសនិងប៉េអឹម កំពុងដុតដៃដុតជើងតាមស្រាវជ្រាវរកមុខសញ្ញាចោរប្រុសស្រីទាំង២នាក់ ដើម្បីចាន់ច្លួនយកមកផ្តន្ទាទោសតាមច្បាប់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ