​រដ្ឋបាលខេត្ត​ព្រះវិហារ​ទទួល​វត្ថុ​បុរាណ​រូបសំណាក់​ព្រះ​គោ​ពី​ប្រជាពលរដ្ឋ​

184
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​រូបសំណាក់​ព្រះ​គោ​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្តព្រះវិហារ​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ ។​

​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត​ស្នងការ​នគរបាល​ខេត្ត​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត​និង​ប្រជាពលរដ្ឋ​ដែល​រកឃើញ​រូបសំណាក​ព្រះ​គោ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​

សូមបញ្ជាក់ថា​រូបសំណាក់​ព្រះ​គោ​ដែលជា​វត្ថុ​បុរាណ​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​មានឈ្មោះ​លាក់​ជាតិ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​សព្វថ្ងៃ​រស់នៅ​ភូមិ​កោង​យ៉ោ​ង​ឃុំ​យាង​បានប្រគល់​រូបសំណាក់​ព្រះ​គោ​បាន​ប្រគល់ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​កាលពី​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០២០៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ