អង្គការកុមារៈ រដ្ឋាភិបាលនិងម្ចាស់ជំនួយគប្បីបង្កើនការយកចិត្តទុក​ដាក់បន្ថែមចំពោះកុមារ

460
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ នៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ ២០២០ អង្គការធំៗដែលធ្វើការលើវិស័យកុមារ បើទោះជាមិនបានប្រារព្ធកម្មវិធីអ្វីគួរឱ្យកត់សម្គាល់ ដោយសារតែស្ថានភាពជំងឺកូវីដ ១៩ ក្តី ក៏ពួកគេបានចេញរបាយការណ៍សិក្សាគួរ​ឱ្យ កត់សម្គាល់មានជាអាទិ៍ ដោយសារតែការ ទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវដី ១៩ រាជរដ្ឋាភិបាល កម្ពុជា បានបិទសាលារៀនទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២០ នេះ បានបណ្តាលឱ្យប៉ះបាល់ដោយផ្ទាល់ ដល់ការសិក្សារបស់សិស្សា​នុសិស្សជាង ៣ លាននាក់ ហើយការស្ទង់មតិដោយអង្គការធំៗទាំងនោះ បានករឃើញថា កុមារកំពុងរងផលប៉ះពាល់ជាច្រើន ជាពិសេសការសិក្សា និង អាហារូបត្ថម្ភ ។

ការស្ទង់មតិថ្មីៗនេះធ្វើឡើងដោយសម្ព័ន្ធអង្គការ Joining Forces និង អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា ទៅលើកុមារអាយុចាប់ពី ១០ ដល់ ១៧ ឆ្នាំ ប្រមាណជា ៨៧ ភាគរយ បានរកឃើញថា ពួកគេជាងពាក់កណ្តាលសិក្សានៅតាមផ្ទះ ឬ សិក្សាពីចម្ងាយ តិចជាង ១០ ម៉ោង ក្នុង ១ សប្តាហ៍ បើធៀបទៅនឹងពេលរៀនធម្មតានៅសាលាក្នុង ១ សប្តាហ៍ ២០ ម៉ោង ។ ការសិក្សារបស់ អង្គការ Save the Children រកឃើញថា កុមារប្រមាណជា ៥៤ ភាគរយទទួលបានឯកសារ ៤៨ ភាគរយ ទទួលបានការគាំទ្រ ប៉ុន្តែបញ្ហាប្រឈមនានាដូចជា អ៊ីនធឺណេតយឺត ការចំណាយលើថ្លៃអ៊ីនធឺណេត និង មិនអាចទាក់ទងគ្រួដើម្បីសួរសំណួរ ជាដើម ។ ចំណែកអង្គការទស្សនពិភពលោក បានរកឃើញថា ៨៦ ភាគរយ នៃ អ្នកឆ្លើយសំណួរ ប្រាប់ថាពួកគេអាចឈានទៅរកការបោះបង់សាលានាពេលអនាគត ។

អង្គការទាំងនេះ បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល និង ម្ចាស់ជំនួយជាតិ អន្តរជាតិ ដូចជា ចំពោះវិស័យអប់រំ គួរមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតជាពិសេសនៅតំបន់ដាច់ស្រយាល និង តំបន់ដែលគ្មានអេឡិចត្រូនិក ឬ មានតិចតួច ដើម្បី ឱ្យសិស្សា​នុសិស្សអាចទទួលបានសម្ភារទៅសិក្សានៅតាមផ្ទះ បង្កើនការចាក់ផ្សាយការបង្រៀន និង បណ្តាញដែលត្រូវបានប្រើប្រាស់ ។

ទីទៃពីនេះទៅ ការស្ទង់មតិធ្វើឡើងដោយអង្គការស្បៀងអាហារ និង កសិកម្ម FAO ឬ ហ្វាវ បានរកឃើញថា ខណៈចំណូលគ្រួសាររបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង ស្បៀងអាហារ បែរជាឡើងថ្លៃ បង្ខំឱ្យគ្រួសាររបស់ពួកគេ កាត់បន្ថយបរិមាណអាហារប្រចាំថ្ងៃ ឬ ជំនួសដោយអាហារដែលមិនមានគុណភាព ប្រការនេះប៉ះពាល់ដល់អាហារូបត្ថម្ភរបស់កុមារ និង គោលដៅអភិវឌ្ឍន៍ ១០ ឆ្នាំក្រោយ របស់រាជរដ្ឋាភិបាល។

អង្គការទាំងនេះ បានសាទរចំពោះ រាជរដ្ឋាភិបាល កម្ពុជា ដែលបានដាក់ចេញកម្មវិធីមួយចំនួន ដូចជារបបគាំពារសង្គម ផ្តោតលើបុគ្គលិក និង កម្មករដែលរងគ្រោះពីវិស័យទេសចរណ៍ និង វិស័យកាត់កដេរ , កម្មវិធីជាតិ នៃ ការផ្ទេរសាច់ប្រាក់ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាគ្រួសារក្រីក្រ ថាគឺជារឿងគួរឱ្យត្រេកអរ ហើយថាគួរម្រេចឱ្យបានកាន់តែឆាប់តាមដែលអាធ្វើទៅបាន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើអាហារូបត្ថម្ភរបស់កុមារ។

ចំណែកកិច្ចការពារកុមារ ទាំងពីជំងឺកូវីដ ១៩ និង ការកេងប្រវញ្ចនានាវិញ អង្គការទាំងនេះបានផ្តល់អនុសាសន៍ថា ធ្វើយ៉ាងណាធានាផ្តល់នូវសេវាចាំបាច់នានាផ្នែកការពារកុមារ ដើម្បី ឱ្យកុមារទទួលបាន សេវាគាំទ្រប្រកបដោយសុវត្ថិភាព បន្ថែមដោយការវាស់ស្ទង់នូវយុទ្ធសាស្ត្រទាំងនោះ ដើម្បីធានាប្រសិទ្ធភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម