ចុះសួរសុខទុក្ខនិងនាំយកអំណោយទៅប្រ គល់ជូនប្រជាពលរដ្ឋចំនួន ២គ្រួសារដែលរងគ្រោះដោសារខ្យល់កន្ត្រាក់នៅស្រុកបវេល

63
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោកចា សាវៀង អភិបាលរង នៃគណៈអភិបាលស្រុកបវេលបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន​២គ្រួសារដែលងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នៅឃុំខ្នាចរមាសស្រុកបវេលនិងនាំយកអំណោយមួយចំនួនរបស់អនុសាខាស្រុកទៅចែកជូនផង។

លោក សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថាជនរងគ្រោះទាំង២គ្គ្រួសារ
មានឈ្មោះហ៊ីង កាក់ភេទស្រីរស់នៅភូមិបល្ល័ង្កលើ និងឈ្មោះ ង៉ា ងាំ ភេទប្រុសរស់នៅភូមិខ្នាចរមាសស្រុកបវេល។

ក្នុងឱកាសសំណេះសំណាលនោះដែរ លោកអភិបាលរងស្រុក បាននាំយកអំណោយ​ចែក​ជូនគ្រួសាររងគ្រោះខាងលើ ក្នុង ០១គ្រួសារ ទទួលបានអង្ករចំនួន២០គីឡូក្រាម មី១៥
កញ្ចប់ ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដបអាល់កុល១ដបនិងម៉ាស់១០បន្ទះ។

ដោយឡែកគ្រួសាររងគ្រោះនៅភូមិបល័្លង្កលើទទួលបានស័ង្កសីចំនួន១៥សន្លឹកបន្ថែម។
គ្រួសាររងគ្រោះនៅភូមិខ្នាចរមាសទទួលបានស័ង្កសី១០សន្លឹកនិងទទួលបានអំណោយរបស់រដ្ឋបាលឃុំខ្នាចរមាសមានមី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរនិងទឹកសុទ្​ធ២យួរ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ