អាជីវករលក់ដូរ នៅមុខប្រាសាទអង្គរវត្ត បានបន្តស្ម័គ្រចិត្តរុះរេីតូប ដើម្បីប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា

167
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ អាជីវករដែលលក់ដូរ នៅមុខប្រាសាទអង្គរវត្ត បានបន្តស្ម័គ្រចិត្តរុះរេីតូប ដើម្បីប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា។នេះគឺជាការបញ្ជាក់អោយដឹងពីលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បាននិយាយថា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ មានបងប្អូនអាជីវករផ្សេងទៀតមួយចំនួនបានសន្យារុះរេីតូបរបស់ខ្លួនក្នុងពេលឆាប់ៗផងដែរ ដើម្បីប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណីត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត ននិងសណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោកក៏បានអំពាវនាវដល់បងប្អូនអាជីវករផ្សេងទៀតនៅមុខប្រាសាទអង្គរវត្ត សូម ស្ម័គ្រចិត្តរុះរេីតូបលក់ដូរខ្លួន ដេីម្បីចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មុខប្រាសាទអង្គរវត្តឱ្យបានទាន់ពេលវេលា សម្រាប់ជាប្រយោជន៍រួម។

អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំង​ជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណីត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម