ម៉ៃឃើល ចរឌែន សោកសៅនិងខឹងចំពោះមរណភាពរបស់ចច ផ្លយ

100
ចែករម្លែក

វីរបុរសបាល់បោះ NBA លោក ម៉ៃឃើល ចរឌែន និយាយថា គាត់ “សោកសៅយ៉ាងជ្រាលជ្រៅ” និង “ខឹងខ្លាំង” ដោយការសម្លាប់លោក ចច ផ្លយ យ៉ាងឃោរឃៅ។

បុរសអាម៉េរិកដើមកំណើតអាហ្វ្រិកអាយុ ៤៦ ឆ្នាំគ្មានអាវុធក្នុងដៃរូបនោះត្រូវបានសម្លាប់កាលពីថ្ងៃចន្ទសប្តាហ៍មុនដោយប៉ូលិសនៅទីក្រុងមីននីប៉ូលីស រដ្ឋមីននីសូតា។ មរណភាពរបស់ផ្លយបានញ៉ាំងឱ្យមានការតវ៉ាទ្រង់ទ្រាយធំទូទាំងសហរដ្ឋអាម៉េរិកទាំងមូល ហើយកីឡាករជាច្រើនមកពីស្ថាប័ន NBA និង NFL បានចេញមកទាមទាររកយុត្តិធម៌ជូនផ្លយ។

កាលពីថ្ងៃអាទិត្យទី៣១ឧសភា លោកចរឌែនបានប្រើបណ្តាញសង្គមផ្ញើការរំលែកទុក្ខដល់គ្រួសារចច ផ្លយ និងចែករំលែកការគាំទ្រដល់ការតវ៉ាទ្រង់ទ្រាយធំផងដែរ។ សេចក្តីថ្លែងការណ៍របស់ចរឌែនសរសេរថា “ខ្ញុំសោកសៅយ៉ាងជ្រាលជ្រៅ ខឹងពិតប្រាកដ និង ខឹងខ្លាំងណាស់។ ខ្ញុំឃើញនិងដឹងពីអារម្មណ៍ កំហឹង និងការខកចិត្តរបស់អ្នកគ្រប់គ្នា។ ខ្ញុំឈរនៅជាមួយអ្នកដែលស្រែកប្រឆាំងការរើសអើងជាតិសាសន៍និងអំពើហិង្សាមកលើប្រជាជនមានពណ៌សម្បុរផ្សេងគ្នានៅក្នុងប្រទេសនេះ។ យើងឆ្អែតឆ្អន់ហើយ”៕ ដោយ៖ កញ្ញាដាលីស

វីរបុរសបាល់បោះ NBA លោក ម៉ៃឃើល ចរឌែន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ