ចិន​រាយការណ៍​ការឆ្លង​វីរុស​ថ្មី​ចំនួន ១៦​នាក់ ដែល​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ក្នុង​រយៈពេល​ជិត​៣​សប្តាហ៍​ចុងក្រោយ​

142
ចែករម្លែក

​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី ច្រើន​បំផុត​ក្នុង​រយៈពេល​ជិត​៣​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១៦​នាក់​កាលពី​ថ្ងៃទី​៣១​ខែ​ឧសភា ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​នាំចូល ​បាន​កើនឡើង​នៅ​ខេត្ត​ស៊ី​ឈ័ន ។​

​គណៈកម្មការ​សុខភាព​ជាតិ​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០១ ខែ​មិថុនា​ថា​ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ​គឺ​ពាក់ព័ន្ធ​នឹង​ពួក​អ្នកដំណើរ​មកពី​បរទេស​ដោយ​នៅក្នុង​ចំណោម​​នោះ ១១​នាក់​ត្រូវបាន​រាយការណ៍​នៅ​ខេត្ត​ស៊ី​ឈ័ន ។​

​ការឆ្លង​១៦​ករណី​ឆ្លង​ថ្មី​នេះ​ខុស​គ្នា​ឆ្ងាយ​ពី​កាល​ថ្ងៃទី​៣១ ខែ​ឧសភា ដែល​អាជ្ញាធរ​ចិន ប្រកាស​ការឆ្លង​ថ្មី​តែ​៣​ករណី​ប៉ុណ្ណោះ​។

​គិត​រហូត​មកដល់ពេលនេះ ចំនួន​ករណី​ឆ្លង​វីរុស​សរុប​នៅ​ប្រទេស​ចិន គឺ​មាន​ចំនួន ៨៣.០១៧ នាក់​ខណៈ​ដែល​ចំនួន​អ្នកស្លាប់​មាន​ចំនួន​៤.៦៣៤ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

មនុស្ស​ជាច្រើន ដើរ​នៅ​មណ្ឌល​ផ្សារ​ទំនើប​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​៣១​ខែ​ឧសភា​ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ