សម្តេចតេជោហ៊ុនសែនអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនិងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ

100
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញ សំណេះសំណាលជាមួយមន្ត្រីនិងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១ ខែមិថុនានេះសម្ដេចតេជោ ហ៊ុន សែនបានអញ្ជើញមក កាន់ខេត្តព្រះសីហនុនិងបានអញ្ជើញពិនិត្យ មើលការកសាងផ្លូវ និងសមិទ្ធផលផ្សេងៗ របស់ខេត្តនេះ ដែលកំពុងស្ថាបនាបានប្រមាណជាង ៩០ ភាគរយ ។

ផ្លួវដែលបានកសាងនៅក្នុងតំបន់នេះគឺមានកាត់ពុះច្រៀកភ្នំដែលមានកម្ពស់ជាង ២០ម៉ែត្រ ធ្វើទៅតាមបច្ចេកទេស​ដែលធានាសុវត្ថិភាពនៃការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ។ នៅក្នុងដំណើរនៃការអញ្ជើញពិនិត្យសមិទ្ធផលផ្លូវថ្នល់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើញឈប់ថតរូបជាអនុស្សាវរីយ៍នៅមាត់សមុទ្រ និងថតរូបនៅសិលាចាំស្នេហ៍ និង ដើមឈើចាំស្នហេហ៍ ជាដើម។ សំណង់ផ្លូវថ្នល់​ឡើងចុះទាបខ្ពស់អមជាមួយរមណីយដ្ឋានធម្មជាតិទាំងអស់នេះគឺពិតជាមានការទាក់ទាញផ្នែកទេសចរណ៍យ៉ាងខ្លាំង។

នេះជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានខិតខំកសាងសម្រាប់ខេត្តព្រះសីហនុឲ្យស័ក្តិសមជាខេត្ត​ដែលមាន​ឆ្នេរស្អាតបំផុតលើសកលលោក មានផ្លូវថ្នល់គំរូ និងជាខេត្តដែលរីកលូតលាស់​ខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕/B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ