រដ្ឋមន្ត្រីហិរញ្ញវត្ថុហុងកុងថាគ្មានអីត្រូវខ្លាចទណ្ឌកម្មរបស់ត្រាំជុំវិញច្បាប់សន្តិសុខជាតិនោះឡើយ

126
ចែករម្លែក

លោក ផូល ចាន់ម៉ូប៉ូ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហុងកុងបាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការដកហូតឋានៈអនុគ្រោះពិសេសសម្រាប់ហុងកុងនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់សេដ្ឋកិច្ចទីក្រុង។

លោកបាននិយាយថាទីក្រុងហុងកុងធ្លាប់មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុជាច្រើន បានរំពឹងទុកជាមុនអំពីការធ្លាក់ចុះពាណិជ្ជកម្មរវាងចិន-អាម៉េរិក និង មិនមានអ្វីត្រូវខ្លាចនោះទេ។

ដោយហេតុថាសកម្មភាពរបស់អាម៉េរិកផ្តោតលើទីក្រុងហុងកុងនិងការរឹតត្បិតលើការនាំចេញផលិតផលបច្ចេកវិជ្ជាខ្ពស់ លោកនិយាយថាទីក្រុងហុងកុងគួរផ្តោតគោលដៅពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដទៃទៀតរួមមានបណ្តាប្រទេសនៅអឺរ៉ុបនិងជប៉ុន។

លោកនិយាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Global Times របស់បក្សកុម្មុយនីស្តចិន គឺប៉ុន្មានម៉ោងមុនការប្រកាសផ្លូវការរបស់ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃសុក្រទី២៩ឧសភាថា សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមលុបបំបាត់ការលើកលែងគោលនយោបាយពិសេសរបស់ហុងកុង៕ ដោយ៖ កញ្ញាដាលីស

លោក ផូល ចាន់ម៉ូប៉ូ ថាហុងកុងគ្មានអីត្រូវព្រួយជាមួយទណ្ឌកម្មរបស់អាម៉េរិកឡើយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ