រុស្ស៊ីមានផែនការសាកល្បងវ៉ាក់សាំងកូវីដ១៩លើមនុស្សក្នុងពេល២សប្តាហ៍ទៀត

138
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ីត្រូវបានដកស្រង់សម្តីកាលពីថ្ងៃសៅរ៍ (៣០ ឧសភា) ថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីគ្រោងនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដ១៩លើមនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅពីរសប្តាហ៍ទៀត។

រុស្ស៊ីជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរុសច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិកនិងប្រេស៊ីល ហើយក្រុមមន្រ្តីវិមានក្រឹមឡាំងបាននិយាយថាក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសនេះកំពុងធ្វើការលើគម្រោងវ៉ាក់សាំងចំនួនជិត ៥០ ផ្សេងគ្នា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក មីខាអ៊ីល មូរ៉ាស្កូ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tass ថា “ការធ្វើតេស្តកំពុងដំណើរការ ហើយយើងគ្រោងនឹងចាប់ផ្តើមការសាកល្បងព្យាបាលលើមនុស្សនៅ ២ សប្តាហ៍ខាងមុខនេះ”។ លោកបាននិយាយថា អ្នកស្ម័គ្រចិត្តត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការសាកល្បងនេះរួចហើយ។

ក្រុមហ៊ុនផលិតថ្នាំនៅទូទាំងពិភពលោកកំពុងប្រញាប់ប្រញាល់បង្កើតការព្យាបាលនិងវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ៣៦៤.០០០ នាក់នៅទូទាំងពិភពលោក។

បច្ចុប្បន្ននេះមានវ៉ាក់សាំងកូវីដ១៩ប្រហែល ១០ ប្រភេទត្រូវបានធ្វើតេស្តលើមនុស្សហើយអ្នកជំនាញព្យាករណ៍ថាវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពអាចចំណាយពេលពី ១២ ទៅ ១៨ ខែទើបផលិតបាន៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្ររុស្ស៊ីនឹងសាកល្បងវ៉ាក់សាំងកូវីដ១៩លើមនុស្សនៅ២សប្តាហ៍ទៀត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ