ចិន​និយាយថា​ការប៉ុនប៉ង​របស់​អាម៉េរិក​ដើម្បី​បំផ្លាញ​ផលប្រយោជន៍​របស់​ចិន​នឹង​ត្រូវបាន​ត​តប​វិញុ​

164
ចែករម្លែក

​ចិន នៅ​ថ្ងៃ​ចន្ទ​ទី​០១​ខែ​មិថុនា​បាន​និយាយថា ការប៉ុនប៉ង​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដើម្បី​ធ្វើឱ្យ​ខូចខាត​ផលប្រយោជន៍​ចិន​នឹង​ត្រូវ​ជួប​នឹង​ការតត​ប​ប្រឆាំង​វិញ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​រិះគន់​ការសម្រេច​​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការបញ្ចប់​ការអនុគ្រោះ​ពិសេស​លើ​ក្រុង​ហុងកុង ក៏​ដូច​ជា​សកម្មភាព​ប្រឆាំង​និស្សិត​និង​ក្រុមហ៊ុន​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចា​វ លី​ជៀន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​០១​ខែ​មិថុនា​នៅ​សន្នីសីទកាសែត​មួយ​ថា​ប្រទេស​ទាំង​២​ប្រកាន់​ជំហរ​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី​ប៉ុន្តែ​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ការពារ​យ៉ាង​ដាច់ខាត​នូវ​ផលប្រយោជន៍ សន្តិសុខ និង ការអភិវឌ្ឍ​របស់​ខ្លួន​។​

​ទោះបីជា​មាន​ពាក្យសម្តី​វាយប្រហារ​ដ៏​ក្តៅគគុក​រវាង​ភាគី​ទាំង​២​ក៏ដោយ ការវិនិយោគ​និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុម​អ្នកវិនិយោគ​ហាក់ដូចជា មិនទាន់​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ​។​

​សុន្ទរកថា​របស់​លោក ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃទី​២៩​ខែ​ឧសភា មាន​សភាព​តានតឹង ប៉ុន្តែ​សុន្ទរកថា​នោះ មិន​បានបញ្ជាក់​ច្បាស់​អំពី​វិធានការ​អ្វីដែល​ដែល​នឹង​ជះឥទ្ធិពល​ដោយផ្ទាល់​ដល់​ទីក្រុង​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ