ទ្វីបអាម៉េរិកឡាទីនកត់ត្រាករណីឆ្លងកូវីដ១៩ចំនួន១លាននាក់ ខណៈអង់គ្លេសនិងរុស្ស៊ីបន្ធូរបន្ថយការបិទប្រទេស

115
ចែករម្លែក

ករណីកូវីដ១៩ដែលបានបញ្ជាក់នៅទ្វីបអាម៉េរិកឡាទីនបានកើនឡើងដល់ជាងមួយលាននាក់ខណៈអង់គ្លេសនិងរុស្ស៊ីដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបានបន្ធូរបន្ថយការបិទប្រទេសកាលពីថ្ងៃចន្ទទី១មិថុនា ទោះបីមិនបានគ្រប់គ្រងជំងឺរាតត្បាតបានពេញលេញក៏ដោយ។

រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងធ្វើការបន្ធូរបន្ថយការរឹតត្បិត ដែលបានបំផ្លាញសេដ្ឋកិច្ចរបស់ពួកគេ ទោះបីចំនួនករណីឆ្លងបានកើនឡើងដល់ ៦,១ លាននាក់និងអ្នកស្លាប់ដោយសារវីរុសលើសពី ៣៧១.០០០ នាក់ក៏ដោយ។

ជាមួយករណីឆ្លងជាងកន្លះលាននាក់ឥឡូវនេះប្រទេសប្រេស៊ីលមានចំនួនឆ្លងខ្ពស់បំផុតទី ២ នៅលើពិភពលោក ប៉ុន្តែលោកប្រធានាធិបតីជែរ បូលសូណារ៉ូ បានជំទាស់នឹងអនុសាសន៍អំពីការរក្សាគម្លាតពីគ្នាកាលពីថ្ងៃអាទិត្យ។

ដោយមិនបានពាក់ម៉ាសសោះ មេដឹកនាំស្តាំនិយមរូបនេះបានជួបជាមួយក្រុមអ្នកគាំទ្រយ៉ាងច្រើននៅរដ្ឋធានីប្រេស៊ីល ខណៈហ្វូងមនុស្សស្រែកថា “ជំនឿមិនពិត! ជំនឿមិនពិត! ជំនឿមិនពិត!” គឺចង់សំដៅលើការបដិសេធរបស់លោកប្រធានាធិបតីថាកូវីដ១៩គ្មានអីគ្រោះថ្នាក់ទេ។

លោកបូលសូណារ៉ូគឺជាអ្នកជំទាស់ដ៏ខ្លាំងក្លាចំពោះការបិទប្រទេសដើម្បីជាឧបករណ៍សម្រាប់ទប់ទល់នឹងវីរុសកូរ៉ូណា ដោយនិយាយថាវិធានការបិទប្រទេសគឺមិនចាំបាច់និងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ប៉ុន្តែគាត់បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអាជ្ញាធរប្រចាំរដ្ឋនីមួយៗ និងពលរដ្ឋដែលខឹងសម្បារ។

ទោះបីគាត់មិនជឿជំងឺនេះមានគ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្តែវីរុសនេះបានរាលដាលពេញប្រទេសប្រេស៊ីលនិងផ្នែកផ្សេងទៀតនៃទ្វីបអាមេរិកខាងត្បូង ខណៈស្ថានភាពនៅក្នុងប្រទេសឈីលីបូលីវីនិងប៉េរូកំពុងតែអាក្រក់ទៅៗ។

ខណៈអាម៉េរិកខាងត្បូងនិងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកនិងអាស៊ីទើបតែចាប់ផ្តើមមានអារម្មណ៍រងគ្រោះខ្លាំងពីជំងឺរាតត្បាតនេះ បណ្តាប្រទេសនៅអឺរ៉ុបដែលរងគ្រោះខ្លាំងជាងគេបានចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ខណៈពួកគេស្វែងរកការវិលត្រឡប់ទៅរកទម្រង់ជីវភាពដូចធម្មតាវិញ៕ ដោយ៖ កញ្ញាដាលីស

អ្នកស្រុកសែកក្តារមឈូសជនរងគ្រោះដោយកូវីដ១៩នៅជាយក្រុងលីម៉ាប្រទេសប៉េរូ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ