​”​របាយការណ៍ពីបណ្តា​មន្ទីរ​អង្គភាព​មិនបាន​បង្ហាញ​ពី​វឌ្ឍនភាព​ប្រចាំខែ​របស់ខ្លួន​ឡើយ​”

72
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​អភិបាលខេត្ត​កំពត​បា​ន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ត្រូវ​រាយការណ៍​ឱ្យ​ជាក់លាក់​ស្តីពី​វឌ្ឍនភាព​ការងារ​ប្រចាំខែ​របស់ខ្លួន​។​រដ្ឋបាលខេត្ត​មិនដែល​បានទទួល​របាយការណ៍​លម្អិត​អំពី​លទ្ធផល​ការងារ​ក៏ដូចជា​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ដើម្បី​ងាយស្រួល​ត្រួតពិនិត្យ​និង​បំពេញបន្ថែម​សោះឡើយ​។​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​មាន​រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែឧសភា​តាមរយៈ​វីដេអូ​ខន​ហ្វ៊ី​រេ​ន​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​”​ការប្រជុំ​ប្រចាំខែ​មាន​សារសំខាន់​ដែល​តម្រូវឱ្យមាន​ធាតុ​ចូលរួម​ជា​មតិយោបល់​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​និង​អាជ្ញាធរ​ក្រុង​ស្រុក​នូវ​រាល់​បញ្ហា​ប្រឈម​ភាពខ្វះ​ចន្លោះ​និង​ចំណុច​មិនទាន់​ជ្រួតជ្រាប​ទាំងឡាយ​។​

កិច្ចប្រជុំ​ក៏​ជា​ឱកាស​មួយ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ស្តីពី​លទ្ធផល​ការងារ​និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ផងដែរ​។​ប៉ុន្តែ​រដ្ឋបាលខេត្ត​មិន​បានទទួល​របាយការណ៍​លម្អិត​អំពី​វឌ្ឍនភាព​ការងារ​ប្រចាំខែ​ក៏ដូចជា​ការលើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​បណ្តា​មន្ទីរ​អង្គភាព​ដើម្បី​ងាយស្រួល​ត្រួតពិនិត្យ​និង​បំពេញបន្ថែម​ឡើយ​”​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​”​របាយការណ៍​កន្លងមក​នៅមាន​ការខ្វះ​ចន្លោះ​ពិសេស​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ដែល​មន្ទីរ​អង្គភាព​ព្រមទាំង​អាជ្ញាធរ​ក្រុង​ស្រុក​ជួបប្រទះ​ឬ​សម្រេចបាន​ដោយ​មិនមាន​ការវាយតម្លៃ​ឱ្យ​ច្បាស់លាស់​នូវ​វឌ្ឍនភាព​ការងារ​របស់​ខ​ន្លួ​ន​។​

ដូច្នេះ​មន្ទីរ​អង្គភាព​ក៏ដូចជា​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​កែ​ទម្លាប់​និង​បំពេញបន្ថែម​ចំពោះ​ចំណុច​ទាំងនេះ​ឡើងវិញ​។​ដោយ​ចេះ​ប៉ាន់ប្រមាណ​លទ្ធផល​ការងារ​ក៏ដូចជា​បញ្ហា​ដែល​សេសសល់​ដូចជា​ការឆ្លើយតប​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​បញ្ហា​ប្រឈម និង​តម្រូវការ​អន្តរាគមន៍​ជាដើម​”៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ