“​ដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់​មាន​តម្លា​ភាពជា​ជោគជ័យ​នៃ​រដ្ឋាភិបាល​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩”

93
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​។​លោកស្រី​បាន​ថ្លែងថា​៖​ដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់​មាន​តម្លាភាព​គឺជា​ជោគជ័យ​នៃ​រាជ​ដ្ឋា​ភិ​បាល​ក្នុង​ការផ្ដល់សេវា​សង្គម​មាន​ប្រសិទ្ធភាព​ដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩​សំដៅ​ចូលរួម​សម្រាល​ការលំបាក​របស់​ប្រជាជន​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម ។​

​ការ​ថ្លែង​បែបនេះ​ខណៈដែល​លោកស្រី​ម៉ែន​សំអន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តស្វាយរៀង​ដែល​ប្រឈមមុខ​នឹង​ការខ្វះ​ស្បៀង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ នៅ​សាលាខេត្ត​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​គឺ​ប្រារព្ធ​ឡើង​គឺ​ឆ្លើយតប​នឹង​សេចក្តីណែនាំ​លេខ​៖១៧​ស​.​ជ​.​ណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០​ស្ដីពី​ការតាមដាន​គាំទ្រ​និង​ជម្រុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​លោកស្រី​បាន​បញ្ជាក់ថា​ដើម្បី​ធានា​ឱ្យបាន​លទ្ធផល​ដូច​បានគ្រោង​ទុកតា​មកា​ល​បរិច្ឆេទ​ដែល​បានកំណត់​។​

​លោកស្រី​ក៏បាន​ស្នើឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អនុវត្តន៍​ការងារ​បាន​រលូន​។​ប្រធាន​ក្រុមការងារ​ចុះ​តាម​ស្រុក ក្រុង និង​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ជម្រុញ​អនុវត្ត​ឱ្យបាន​តាម​សេចក្តីណែនាំ លេខ ១៧​របស់​រដ្ឋាភិបាល​ដែលជា​របៀបវារៈ​ប្រជុំ​នេះ​។​

ត្រូវដាក់​ចេញ​នូវ​ផែនការ​កម្មវិធី​ការងារ​ឱ្យបាន​មុន​ដំណាច់​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ក្នុង​ការប្រមូល​ទិន្នន័យ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ក្រ​.១​និង​ក្រ​.២​។​ត្រូវ​តាមដាន​ការផ្តល់​សាច់ប្រាក់​ដែល​បាន​ផ្តល់ជូន​ក្រុមគ្រួសារ​ក្រីក្រ​និង​អប់រំ​សតិអារម្មណ៍​ជៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ