​មន្ត្រី​អាវុធហត្ថ​ម្នាក់​ជិៈ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​វ៉េវ​បណ្ដាល​ឲ្យ​របួសធ្ងន់​នៅ​ស្រុក​ពាម​រក៍​

955
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ចំណុច​ភូមិ​ស្ទឹង​ស្លូត​ឃុំ​អ្នក​លឿង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០១៨​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​1៖5557​បើកបរ​ដោយ​ឈ្មោះ ជា ច​ន្ទ័​ដា​រ៉ូ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​អាវុធហត្ថ​រស់​នៅ​ភូមិ​ឧ​ត្ត​ម​ឃុំ​ព្រែក​ខ្សាយ​(​ក​)​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ដោយ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

លុះ​មកដល់​កន្លែងកើតហេតុ​បាន​រេ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ា​កនិច​ពណ៌​ស​ពាក់​ស្លាក​លេខ​ស្វាយរៀង​1L5524​បើកបរ​ដោយ​ឈ្មោះ​សុន​សា​រ៉ុង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ជាងផ្សារដែករ​ស់​នៅ​ភូមិ​ចំបក់​ឃុំ​គ្រោះ​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង ដោយ​បើក​ពី​កើ​តទៅ​លិច បណ្ដាល​ឲ្យ​ឈ្មោះ ជា ច​ន្ទ័​ដា​រ៉ូ ជា​មន្ត្រី​អាវុធហត្ថ របួសធ្ងន់ ឯ​ភាគី​ម្ខាង​ទៀត​ឈ្មោះ សុន សា​រ៉ុង បាន​របួសស្រាល​។​

​ដោយឡែក​ឈ្មោះ​សំ គង់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ចំបក់​ឃុំ​គ្រោះ​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង ជា​អ្នករួមដំណើ​ជាមួយ​ឈ្មោះ សុខ សា​រ៉ុង បាន​របួសស្រាល​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង​ឃើញថា​មូលហេតុ​មកពី​ម៉ូតូ​ម៉ាកវ៉េវ​បើក​រេ​ចង្កូត​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ា​កនិច​បណ្តាលអោយ​ដួល​តែម្តង​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​អ្នក​លឿង​រីឯ​ម៉ូតូ​ទាំង​២​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​អ្នក​លឿង​៕S/

​មន្ត្រី​អាវុធហត្ថ​ម្នាក់​ជិៈ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​វ៉េវ​បណ្ដាល​ឲ្យ​របួសធ្ងន់​នៅ​ស្រុក​ពាម​រក៍​

ទីតាំងផ្សាយពាណិជ្ជកម្ម