​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជា​ឱ្យ​ចាប់​អ្នក​បំផុស​មិនឱ្យ​ចាយ​ក្រដាសប្រាក់​១,២,៥​ដុល្លារ​និង​អ្នក​ដូរ​លុយ​កាត់ទឹក

135
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ក្រុងព្រះសីហនុ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជាថ្មី​ឱ្យ​ពលរដ្ឋ​ចាយលុយ​ក្រដាសប្រាក់​១​ដុល្លារ ​២​ដុល្លារ​និង​៥​ដុល្លារ​ជាធម្មតា​។​ជាមួយនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ចំពោះ​ជន​ដែល​បំផុស​មិន​ចាយលុយ​នេះ​និង​ចាប់ខ្លួន​អ្នក​ដូរ​លុយ​ណា​ដែល​កាត់ទឹក​ប្រភេទ​ក្រដាសប្រាក់​នេះ​។​

​ពលរដ្ឋ​អាច​ប្តឹង​បាន​ប្រសិន​មាន​ជន​ណា​កាត់ទឹក​។​តម្លៃ​ប៉ុន្មាន​គឺ​ប៉ុណ្ណឹង ​មិនមាន​ការកាត់​នោះទេ​។​សម្តេច​បាន​មាន​សារ​នេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​ក្រុមការងារ​បច្ចេកទេស​សាងសង់​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែមិថុនា​ឆ្នាំ ២០២០ នៅ​ខេត្ត​ព្រះសីហនុ ៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ