កម្ពុជា​-UN​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន​ដំណាក់កាល​ទី​២

117
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ជាមួយ​តំណាង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ចំនួន​៤(​អង្គការ​ILO,UNESCO,UNICEF​និង​UNIDO)​។​ដោយមាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​(SDC)​ដើម្បី​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន​(DEY)​ដំណាក់កាល​ទី​២​។​កិច្ចព្រមព្រៀង​នេះដែរ​ធ្វើឡើង​ដើម្បី​បន្ត​លើកកម្ពស់​ការងារ​សម​រម្យ​របស់​យុវជន​និង​កាត់បន្ថយ​វិសមភាព​នៅក្នុង​ប្រទេស​។​


​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​រវាង​ប្រធាន​ក្រុមប្រឹក្សា​គម្រោង​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​លោកស្រី​PaulineTamesis​អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ នាទី​ស្ដី​ក្រសួង​ការងារ​។​

​គួរ​បញ្ជាក់ថា​ថវិកា​សរុប​សម្រាប់​កម្ម​វិធី​DEY​ដំណាក់កាល​ទី​២​គឺមាន​ចំនួន​៨.៤៨​លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​ទឹកប្រាក់​ចំនួន​៤​លាន​ដុល្លារ​ជា​ថវិកា​ផ្តល់​ដោយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​(SDC)​។​ចំនួន​៤.៤៨​លាន​ដុល្លារ​ទៀត​ជា​ថវិកា​ដែល​បានមកពី​មូលនិធិ​ស្នូល​របស់​ទីភ្នាក់ងារ​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ពី​អ្នកផ្តល់ជំនួយ​ដទៃទៀត​ពី​វិស័យ​ឯកជន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ គម្រោង​នេះ មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២៣​។​

​ក្នុង​កម្មវិធី​នេះដែរ​គេ​រំពឹងថា​នឹង​ផ្តល់ឱ្យ​យុវជន​ដែល​បោះបង់​ការសិក្សា​និង​ងាយ​រងគ្រោះ​នូវ​កញ្ចប់​ការសិក្សា​ប្រកបដោយ​នវានុវត្តន៍ ដែល​រួមបញ្ចូល​នូវ​ជំនាញ​បច្ចេកទេស ជំនាញ​សហគ្រិន ជំនាញ​ទន់ ។​ការធ្វើ​ពាណិជ្ជកម្ម​ក៏ដូចជា​ការណែនាំ​ពីមុខ​របរ​ដែល​កំពុង​មាន​តម្រូវការ​ដើម្បី​ធានាថា​ពួកគេ​អាចបំពេញ​តាម​តម្រូវការ​ទីផ្សារការងារ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការងារ​ប្រកបដោយ​គុណភាព​។​

​ក្នុងអំឡុងពេល​នៃ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩​នេះ​កម្មវិធី​នេះ​ក៏​ជួយ​គាំទ្រ​ផ្នែក​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ និង​បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ