​បើកប្រាក់​ឧបត្ថម្ភ​វិស័យ​កាត់ដេរ​និង​ទេសចរណ៍​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ​ត្រូវបាន​ធ្វើឡើង​លើក​ទី​២

140
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​សេចក្ដីជូនដំណឹង​ពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ចំនួន​២៥.៥៨៨​នាក់​នៃ​រោងចក្រ​សហគ្រាស​ទាំង​៦៧​នៃ​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​អនុ​ញ្ញា​ត្ត​ឱ្យ​ព្យួរ​កិច្ចសន្យាការងារ​បន្ទាប់​ពី​មានការ​វាយលុក​ដោយ​ជំងឺ​កូ​វីដ​១៩​រួចមក​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​៖​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល​និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ​។​ក្នុងនោះ​ដូចជា​៖១,៦០.៧៥០​រៀល​(១៥​ដុល្លារ​អាមេរិក​)​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។​

២,១២១.៥០០​រៀល​(៣០​ដុល្លារ​អាមេរិក​)​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។​៣,១៦២.០០០​រៀល​(៤០​ដុល្លារ​អាមេរិក​)​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់​១​ខែ​។​ក្នុង​សេចក្តីជូនដំណឹង​នេះ​បានបញ្ជាក់​បន្ថែមថា​៖​ដើម្បី​ចៀសវាង​ការលំបាក​ក្នុងការ​បង្វិល​ថវិកា​ស​ង​រាជរដ្ឋាភិបាល​វិញ​។

ក្នុងករណី​រោងចក្រ​សហគ្រាស​សុំចូល​ធ្វើការ​មុន​កាលកំណត់​នៃ​រយៈពេល​ព្យួរ​កិច្ចសន្យាការងារនោះប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា២ដងសម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងារ​ចាប់ពី ២១​ថ្ងៃ ដល់​១​ខែ​។​ត្រូវ​បែង​ចែកជា​៤​ដង​សម្រាប់​បងប្អូន​ដែល​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​២​ខែ ដោយ​ក្នុង​១​ដង ស្មើនឹង​ថវិកា​ចំនួន ៨១.០០០​រៀល (២០​ដុល្លារ​អាមេរិក​)​។​

​ព្រម​ជាមួយគ្នានេះ​ក្រសួង​ការ​បាន​រំ​ឮ​ក​ដែរ​ថា​ធនាគារ​ឯកទេស​វី​ង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​បងប្អូន​ត្រូវយក​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។​


​ព្រមជាមួយ​គ្នា​ក្រសួង​ការងារ​បាន​រំលឹក​ដែរ​ថាបើ​ក្នុងករណី​បងប្អូន​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​សហគ្រាស​ទាំង​៦៧​នេះ​មិន​បានទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម​។​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ​សហគ្រាស​របស់ខ្លួន​ជាបន្ទាន់ ដោយ​ផ្អែកលើ​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​លេខ​០៤៥/២០ របស់​ក្រសួង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ