ជូនដំណឹង​ពី​ការ​ពង្វាង​ចរាចរណ៍​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​

150
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​បាន​ជ្រាបថា​គិត​ត្រឹម​ថ្ងៃទី​២៩​ខែឧសភា ឆ្នាំ​២០២០​លទ្ធផល​នៃ​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​សម្រេចបាន​៤១​ភាគរយ​នៃ​គម្រោង​ដែល​តាម​ផែនការ​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២១​ខាងមុខ​។​

​បើតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា​ពេលនេះ​ដំណើរការ​ការដ្ឋាន​ឈានដល់​ដំណាក់កាល​សាងសង់​ភ្ជាប់​ផ្លូវ​ក្រោម​ដី​ដែល​ផ្នែក​សងខាង​នៃ​ផ្លូវ​ក្រោម​ដី​បាន​ស្ថាបនា​រួចហើយ​ចាំបាច់​ត្រូវ​បិទ​ចរាចរណ៍​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​និង​ផ្លូវជាតិ​លេខ​៤​មក​ផ្លូវ​វេ​ង​ស្រេង​។​ដើម្បី​សាងសង់​ភ្ជាប់​ផ្នែក​កណ្ដាល​នៃ​ផ្លូវ​ក្រោម​ដី​នេះ​។​ក្នុង​ផែនការ​បិទ​ពង្វាង​ចរាចរណ៍​នេះ​មាន​រយៈពេល​៦០​ថ្ងៃ​នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៨៖០០​នាទី​ព្រឹក តទៅ​ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​។​

​អាស្រ័យហេតុនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ​និង​សូម​ធ្វើការ​ពង្វាង​ចរាចរណ៍​តាមតម្រាយ​ផ្លូវ​ដូចខាងក្រោម​៖​ក​៖​យានយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤​គឺ​៖​ក្នុង​ដំណើរ​ទិសដៅ​ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​ត្រូវ​បត់​ឆ្វេង​ពីមុខ​ការដ្ឋាន​ទៅ​ដង​ផ្លូវជាតិ​លេខ​៤​។​ដែលមាន​២​គន្លង​ចរាចរណ៍​បង្កើត​ថ្មី​ក្នុង​ដំណើរ​ទៅ​ផ្លូវ​វេ​ង​ស្រេង​ត្រូវធ្វើ​ដំណើរ​ត្រង់​មកដល់​អតីត​រង្វង់​មូល​ចោមចៅ​រួច​បន្ត​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​៣​ត្រូវធ្វើ​ដំណើរ​ត្រង់​មកដល់​អតីត​រង្វង់​មូល​ចោមចៅ រួច​បត់​ស្តាំ​មក​ផ្លូវជាតិ​លេខ​៣

​ខ​៖​យានយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៣​គឺ​៖​ក្នុង​ដំណើរ​ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រូវធ្វើ​ដំណើរ​មកដល់​អតីត​រង្វង់​មូល​ចោមចៅ រួច​ធ្វើដំណើរ​ទៅ​ត្រង់​ជាធម្មតា
​។​ក្នុង​ដំណើរ​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​ត្រូវធ្វើ​ដំណើរ​រម​ក​ហូ​ស​អតីត​រង្វង់​មូល​ចោមចៅ​រួច​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​។​ក្នុង​ដំណើរ​ទៅ​ផ្លូវ​វេ​ង​ស្រេង​ត្រូវធ្វើ​ដំណើរ​មកដល់​អតីត​រង្វង់​មូល​ចោមចៅ​រួច​បត់​ស្តាំ​ទៅ​ផ្លូវ​វេ​ង​ស្រេង​

​គ​៖ យានយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ចេញពី​រាជធានី​ភ្នំពេញ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី គឺ​៖ ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​៤​ត្រូវធ្វើ​ចរាចរណ៍​ដូច​ពីមុន​ជាធម្មតា​ដោយ​ឆ្លងកាត់​ការដ្ឋាន​សាងសង់​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​។​ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​៣ ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​រង្វង់​មូល​ចោមចៅ តាម​ដងផ្លូវ​ជាតិ​លេខ​៤​មកដល់​ទីតាំង​ខាងក្នុង​ការដ្ឋាន​ត្រូវ​បត់​ឆ្វេង​នៅពេល​មកដល់​ទីតាំង​អតីត​រង្វង់​មូល​ចោមចៅ​ត្រូវ​បត់​ស្តាំ​មក​ផ្លូវជាតិ​លេខ​៣​។​

​យានយន្ត​ក៏​អាចមាន​ជម្រើស​មួយទៀត​ធ្វើដំណើរ​ត្រង់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​រួច​បត់​ឆ្វេង​តាមផ្លូវ​បេតុង​សុវណ្ណ​ភូមិ​នៅ​ខាងកើត​សាលាសង្កាត់​ចោមចៅ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​ក៏បាន​។​ក្នុង​ដំណើរ​ទៅ​ផ្លូវ​វេ​ង​ស្រេង​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​រង្វង់​មូល​ចោមចៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​មកដល់​ទីតាំង​ខាងចុង​ការដ្ឋាន​ត្រូវ​បត់​ឆ្វេង​រួច​បន្តដំណើរ​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង​។​

​ឃ​៖​យានយន្ត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ផ្លូវ​វេ​ង​ស្រេង​គឺ​៖​ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​ត្រូវធ្វើ​ដំណើរ​ត្រង់​មកដល់​ទីតាំង​អតីត​រង្វង់​មូល​ចោមចៅ​រួច​បត់​ស្តាំ​អែប​ផ្លូវ​ក្រោម​ដី​ឆ្ពោះទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ។​ក្នុង​ដំណើរ ផ្លូវជាតិ​លេខ​៤​ត្រូវធ្វើ​ដំណើរ​មកដល់​ទីតាំង​អតីត​រង្វង់​មូល​ចោមចៅ រួចហើយ​ត្រូវ​បត់​ស្ដាំ បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ​ប្រមាណ ២០​ម៉ែត្រ ត្រូវ​បត់​ឆ្វេង​មក​ផ្លូវជាតិ​លេខ​៤ ។​


​ក្នុង​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​៣ ត្រូវធ្វើ​ដំណើរ​មកដល់​អតីត​រង្វង់​មូល​ចោមចៅ រួចហើយ​ត្រូវ​បត់​ស្តាំ បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ត្រូវ​បត់​ឆ្វេង​មក​ផ្លូវជាតិ​លេខ​៤​នៅពេល​មកដល់​ចុង​ការដ្ឋាន​ត្រូវ​បត់​ឆ្វេង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​។​យានយន្ត​ក៏​អាចមាន​ជម្រើស​មួយទៀត​ធ្វើដំណើរ​ត្រង់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​រួច​បត់​ឆ្វេង​តាមផ្លូវ​បេតុង​សុវណ្ណ​ភូមិ​នៅ​ខាងកើត​សាលាសង្កាត់​ចោមចៅ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​ក៏បាន​។​

​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​។​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​សេចក្ដីជូនដំណឹង​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕S/​