ស្ពាន​ស្ទឹង​ស្ដៅ​ដែល​រង​ការឆេះ​ដោយ​ភ្លើងព្រៃ​នា​រដូវប្រាំង​នោះ​កំពុង​មមាញឹក​សាងសង់​ឡើងវិញ

180
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ថា​៖​ស្ពាន​ស្ទឹង​ស្ដៅ​ដែល​រង​ការឆេះ​ដោយ​ភ្លើងព្រៃ​នា​រដូវប្រាំង​កន្លងទៅ​បច្ចុប្បន្ននេះ​កំពុង​មមាញឹក​ក្នុងការ​ស្ថាបនា​ឡើងវិញ​ជំនួស​ដោយ​ស្ពានដែក​បេ​ឡេ​ត៍​ក្រាល​ឈើ​។​


​ស្ពាន​នេះ​ក្រោម​ការជួយឧបត្ថម្ភ​ជ្រោមជ្រែង​ពី​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ប្រធាន​ក្រុម​មកា​រងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​,​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​,​លោក​អភិបាលខេត្ត​ព្រះវិហារ​។​


​ការសាងសង់​បាន​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។​ស្ពាន​នេះ​មាន​ប្រវែង​៤៨​ម​ទទឹង​៤,២០​ម​ស្ថិតក្នុង​ឃុំ​ស្ដៅ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ដែន​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​៕S/