​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

128
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ស្រុក​បាណន់​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​៩​ភូមី​ស្វាយ​ប្រគាប​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ឯក​ប៉ាន់​វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​វត្ថា​ស៊ី​ធា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​បាយ​ដំរាំ​ឃុំ​បាយ​ដំរាំ​ស្រុក​បាណន់​។​ដកហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនូ​ន​៣​ថង់​ទម្ងន់​៤,៦៨​ក្រាម​និង​ទូរស័ព្ទដៃ​ចំនូ​ន​១​គ្រឿង​និង​លុយ​ខ្មែរ​២៥.០០០​រៀល​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ