​រន្ទះបាញ់​ក្មេង​អ្នកស៊ីឈ្នួល​ដាំដំឡូង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

157
ចែករម្លែក

ដោយ ៖ ប​.​ជ័យ /​បន្ទាយមានជ័យ​៖​រន្ទះបាញ់​ក្មេង​អ្នកស៊ីឈ្នួល​ដាំដំឡូង​មី​២​នាក់​នៅ​ស្រុក​ស្វាយចេក ក្មេងប្រុស​ស្លាប់​ក្មេងស្រី​របួសធ្ងន់​។​ឧ​ប​ទ្ទ​ហេតុ​នោះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​នៅត្រង់ចំណុច​ត្រពាំង​ក្រសាំង​ក្នុងភូមិ​ខ្វាវ​កើត​ឃុំ​រលួស​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក​ជា​ស្លូញ​អធិការនគរបាល​ស្វាយចេក​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​ឡោម​សុជាតិ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​បែក​ចាន​ថ្មី​ឃុំ​រលួស​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​ម្នាក់ទៀត​រង​រួស​ធ្ងន់ ហើយ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយចេក​ឈ្មោះ យិន ឈុនលី ភេទ ស្រី អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។​

​លោក​អធិការ​បាន​បន្តថា​៖​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​មី​ឱ្យ​អ្នកជិតខាង​ក្នុងភូមិ​។​នៅពេល​មេឃ​បាន​ធ្លាក់ភ្លៀង​ពួក​បាននាំគ្នា​រត់​រកក​ន្លែ​ង​ជ្រក​ក៏ត្រូវ​រន្ទះបាញ់​ចំ​បណ្តាលឱ្យ​រងគ្រោះ​ដូច្នេះ ៕S/

​រូបថត ៖ រន្ទះបាញ់​ក្មេង​អ្នកស៊ីឈ្នួល​ដាំដំឡូង​មី​២​នាក់​នៅ​ស្រុក​ស្វាយចេក​ក្មេងប្រុស​ស្លាប់ ក្មេងស្រី​របួសធ្ងន់​(​រូប​៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ