ចា​ឌិន សាន​ចូ ទទួលបាន​កាត​លឿង ដោយសារ​បង្ហាញ​សារ​ស្វែងរក​យុត្តិធម៌​ឲ្យ​បុរស​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ

111
ចែករម្លែក

ចា​ឌិន សាន​ចូ (Jadon Sancho) ជា​កីឡាករ​អន្តរជាតិ​អង់គ្លេស​ទទួលបាន​កាត់​លឿង បន្ទាប់ពី លាត់​អាវ​បង្ហាញអក្សរ​ដែល​សរសេ​រថា “​យុត្តិធម៌​សម្រាប់ ច​ច ហ្ល្វ​យ​” ខណៈពេល​អបអរ​គ្រាប់ បាល់​ជាមួយ​ក្រុម ឌ័​ម៉ាន់​(Dortmund) អំឡុងពេល​លេង​ជាមួយ​ក្រុម​ប៉ា​ឌឺ​ប៊ឺ​ន​( Paderborn) កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ខ្សែបម្រើ​ស្លាប​រូបនេះ​រកបាន​គ្រាប់​បាល់​បី​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​នេះ ហើយ​បាន​ដោះអាវ​ចេញ បន្ទាប់ពី​រកបាន​គ្រាប់​បាល់​ដំបូង ដោយ​បង្ហាញ​សារ​គាំទ្រ​ដល់​ចលនា​ដែល​គេ​ដាក់ឈ្មោះថា “Black Lives Matter” ។​
​ ​
​មន្ត្រី​អាជ្ញាកណ្តាល ដា​នី​ញែ​ល សៀ​បឺត (Daniel Siebert) បាន​លើក​កាត​លឿង​ដាក់ សាន​ចូ ដោយសារតែ​ដោះអាវ​ចេញ​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​រកបាន​២​គ្រាប់​បន្ថែមទៀត​លើ​គ្រាប់ បាល់​ទី​១​ប៉ុន្តែ​សម្រេច​មិន​បង្ហាញ​សារ​នេះ​ជាថ្មី​ដោយសារតែ​អាច​ប្រឈម​នឹង​ការបណ្តេញ ចេញ​។
​ ​
​សាន​ចូ បាន​បង្ហោះ​សារ​តាម​អ៊ី​ន​ស្តា​ក្រាម​ថា “​យើង​មិនគួរ​ខ្លាចរអា​ក្នុងការ​និយាយ​អ្វី​ដែលជា រឿង​ត្រឹមត្រូវ​នោះទេ​។ យើង​ត្រូវ​រួមគ្នា​ជា​សំឡេង​តែមួយ​និង​តស៊ូ ដើម្បី​យុត្តិធម៌​។ យើង​រឹងមាំ ទាំងអស់គ្នា​”​។​
​ ​
​ការអបអរ​របស់ សាន​ចូ កើត​មានតែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ខ្សែប្រយុទ្ធ ម៉ា​គូស ធូ​រ៉ា​ម (Marcus Thuram) របស់​ក្លិប Monchengladbach បាន​លត់​ជង្គង់​ចុះ​ជាការ​គាំទ្រ​ដល់​ចលនា​នេះ បន្ទាប់ពី​រកបាន​គ្រាប់​បាល់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម យូ​ញៀន ប៊ែ​រលី​ន​(Union Berlin) ។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូបនេះ គឺជា​កូនប្រុស​របស់លោក លី​លៀន ធូ​រ៉ា​ម (Lillian Thuram) ជា​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​និង​ម្ចាស់​មេដាយមាស​វើ​ល​ខាប់ ហើយ​ដែលជា​សកម្មជន ប្រឆាំង​ការរើសអើង​ពូជសាសន៍​ចាប់តាំងពី​ចំណាយពេល​ជាមួយ​ក្លិប Monaco, Parma, Juventus និង Barcelona ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ