ក្លិប​ជូ​វេន​ទុ​ស ចូលរួម​ប្រជែង​ផ្ទេរ​ខ្សែបម្រើ ផេ​ដ្រូ របស់​ក្លឹប​ឆេ​ល​ស៊ី​

115
ចែករម្លែក

ក្លិប​ជូ​វេន​ទុ​ស (Juventus) គ្រោង​ប្រជែង​ជាមួយ​ក្រុម​រ៉ូ​ម៉ា (Roma) ដើម្បី​ចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​ខ្សែ បម្រើ​ស្លាប ផេ​ដ្រូ រ៉ូ​ឌ្រី​ហ្គេ​ស (Pedro Rodriguez) របស់​ក្លិប​ឆេ​ល​ស៊ី​។ នេះ​បើតាម​សេចក្តី​រាយ ការណ៍​នៅ​អ៊ីតាលី​។​
​ ​
​កិច្ចសន្យា​របស់​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​នឹង​បញ្ចប់​នៅ​ខែក្រោយ​ដោយ​ក្លិប ឆេ​ល​ស៊ី​គ្រោង​នឹង​ពន្យារ​កិច្ចសន្យា​បន្ថែមទៀត បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ចំណាយពេល​៥​ឆ្នាំ​។​
​ ​
​ផេ​ដ្រូ នឹង​ចង់​កិច្ចសន្យា​នៅ​ថ្ងៃទី​៣០​ខែមិថុនា ហើយ​ក្លិប Juventus គ្រោង​ចូលរួម​ប្រកួតប្រជែង ដើម្បី​ផ្ទេរ​កីឡា​ការ​វ័យ​៣២​ឆ្នាំ​រូបនេះ ស្របពេល​មាន​ព័ត៌មាន​ថា ក្លិប Roma ក៏​ចាប់អារម្មណ៍​លើ ខ្សែបម្រើ​ស្លាប​រូបនេះ​ផងដែរ ប៉ុន្តែ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Mauricio Sarri) គ្រូបង្វឹក​របស់​ក្លិប Juventus សង្ឃឹមថា នឹង​ជួបជុំ​ជាមួយ ផេ​ដ្រូ ជាថ្មីទៀត​។​
​ ​
​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ធ្លាប់ធ្វើ​ការងារ​ជាមួយ​លោក សារី នៅ​ពហុ​កីឡដ្ឋាន Stamford Bridge កាលពី​រដូវ​កាល ដោយ​បង្ហាញមុខ​៥២​លើក​ក្រោម​ការដឹង​នាំ​របស់​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ និង​រកបាន​១៣​គ្រាប់​និង​លើក​ពាន Europa League ផងដែរ​។​
​ ​
​លោក សារី មាន​ប្រវត្តិ​ផ្ទេរ​អតីត​កីឡាករ​នៅពេល​លោក​មកកាន់​ក្លិប​ថ្មី ហើយ​លោក​ត្រូវបាន គេ​ភ្ជាប់​ទៅនឹង​ទំនាក់ទំនង​ផ្ទេរ ជ័រ​ជី​ញ៉ូ (Jorginho) និង វី​ល​លៀន (Willian) ជា​មិត្ត​រួម​របស់ ផេ​ដ្រូ ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ផេ​ដ្រូ រ៉ូ​ឌ្រី​ហ្គេ​ស (Pedro Rodriguez)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ