អេ​ឌិន ហា​ហ្សា​ដ និង វី​ល​លៀន រងគ្រោះ​ដោយសារតែ​វិធីសាស្ត្រ​ហ្វឹកហាត់​

109
ចែករម្លែក

កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) និង​កីឡាករ វី​ល​លៀន (Willian) មាន​បញ្ហា​ច្រើន ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) កាលពី​រដូវ​កាល​មុន​។ នេះ​បើ តាម​ការអះអាង​របស់​លោក ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) ដែលជា​ជំនួយការ​របស់ លោក សារី នៅពេលនោះ​។​
​ ​
​លោក សារី ចាប់ផ្តើម​បានល្អ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ប៉ុន្តែ​មិនសូវ​ស៊ីសង្វាក់​ជាមួយ ហ្សូ​ឡា ទេ ដែល​និយាយថា កីឡាករ​ឆេ​ល​ស៊ី​ធុញទ្រាន់​នឹង​ពិធី​សាស្ត្រ​ហ្វឹកហាត់​របស់លោក សារី​។​
​ ​
​គ្រូបង្វឹក​វ័យ​៦១​ឆ្នាំ​រូបនេះ​បាន​ជួយ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន Europa League បន្ទាប់ពី​យកឈ្នះ ក្រុម អា​សេណ​ល ៤-១ និង​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នៅ​រដូវ​កាល​នេះ​ផងដែរ ដោយ​បញ្ចប់​នៅ​លេខ​រៀង​ទី​៣ ប៉ុន្តែ​លោក​បាន​ចាក​ចេញពី​ក្លឹប​នេះ​កាលពី​ចុងរដូវ​កាល​មុន​។​
​ ​
​ហ្សូ​ឡា បាន​និយាយថា “​មាន​កីឡាករ​មាន​ទេពកោសល្យ​ដូចជា ហា​ហ្សា​ដ និង វី​ល​លៀន​។ ពួកគេ​ដឹង​ពី​របៀប​យកឈ្នះ​ក្នុងការ​ប្រកួត ប៉ុន្តែ​ពួកគេ​រងគ្រោះ​ដោយសារតែ​លំ​ហាត់ប្រាណ និង​របៀប​ហ្វឹកហាត់​ដែល​ពួកគេ​បានធ្វើ ប៉ុន្តែ​វា​ចាំបាច់​សម្រាប់​កីឡាករ​ផ្សេងទៀត​។​
​ ​
​លោក ហ្សូ​ឡា បាន​និយាយថា “​និយាយ​ដោយស្មោះ​ត្រង់​។ ពួកគេ​អស្ចារ្យ​ពីព្រោះ​ពួកគេ​ខកខាន ប៉ុន្តែ​បន្តធ្វើ​ការងារ​ជាប់​ជានិច្ច ហើយ​ថា នោះ​គឺជា​ហេតុផល​”​។​
​ ​
​ហ្សូ​ឡា ដែល​រកបាន​៨០​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣១១​លើក​ក្នុងឋានៈ​ជា​កីឡាករ​សម្រាប់ ក្រុម​ឆេ​ល​ស៊ី​បាន​សារភាពថា កីឡាករ​ធុញទ្រាន់​ដោយសារតែ​វិធីសាស្ត្រ​ហ្វឹកហាត់​ដដែលៗ របស់លោក សារី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) និង​កីឡាករ វី​ល​លៀន (Willian)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ