ហ្វ្រែ​ង ឡាំ​ផាត ប្តេជ្ញាចិត្ត​រៀបចំ​ក្រុម​ឆេ​ល​ស៊ី​ឡើងវិញ​នៅ​រដូវក្តៅ​នេះ​

113
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ប្តេជ្ញាចិត្ត​រៀបចំ​ក្រុម​ឆេ​ល​ស៊ី​ឡើងវិញ​នៅ​ខែមករា​តាម រយៈ​សកម្មភាព​នៅលើ​ទីផ្សារ​ទិញដូរ​នៅ​រដូវក្តៅ ដោយ​សង្ឃឹមថា នឹង​កែលម្អ​ក្រុម​ឆេ​ល​ស៊ី ឡើងវិញ​។​
​ ​
​ក្លិប​ឆេ​ល​ស៊ី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​បន្ថែម​សមាជិក​កាលពី​រដូវក្តៅ​ឆ្នាំមុន ស្របពេល​ស្ថាប័ន FIFA ពិន័យ​ក្លឹប​នេះ​ដោយសារ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​កីឡាករ​ថ្នាល​។
​ ​
​បម្រាម​លើ​ការទិញ​ដូរ​កីឡាករ​ពីរលើក​នេះ​ត្រូវបាន​ដកចេញ​នៅ​ខែមករា បន្ទាប់ពី​ការប្តឹង ឧទ្ធរណ៍ ប៉ុន្តែ​ក្លិប​ឆេ​ល​ស៊ី​ខកខាន​មិនបាន​នាំយក​កីឡាករ​ថ្មីៗ​នោះទេ​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​វ័យ ក្មេង​រូបនេះ​ខកចិត្ត​។
​ ​
​លោក ឡាំ​ផាត ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ជាមួយនឹង​ការប្រើប្រាស់​កីឡាករ​វ័យក្មេង ប៉ុន្តែ​លោក​មានបំណង​ថែម​សមាជិក​ដែលមាន​ទេពកោសល្យ​ក្នុង​ក្រុម​ដែល​សម្បូរ​ដោយ​កីឡាករ​ថ្នាល​នេះ​។

​ឡាំ​ផាត បាន​និយាយថា “​ខ្ញុំ​រីករាយ​អំពី​ក្រុម​ដែល​យើង​មាន​នេះ ជាមួយនឹង​កីឡាករ​វ័យក្មេង ហើយ​សប្បាយចិត្ត ប្រសិនបើ​យើង​អាច​ទទួលបាន​កីឡាករ​បន្ថែមទៀត​សម្រាប់​តំបន់​ចាំបាច់​”​។​
​ ​
​លោក​បន្តថា “​យើង​មិនបាន​នាំយក​កីឡាករ​ថ្មី​កាលពី​ខែមករា ហើយ​វា​មិនបាន​ជួយ​យើង​ច្រើន ប៉ុន្មាន​ទេ​នៅពេលនេះ​។ កាលពី​រដូវ​កាល​មុន យើង​មិនអាច​នាំយក​កីឡាករ​ថ្មី​ណា​ម្នាក់​ទេ​។ ដូច្នេះ​វា​បាន​កន្លងផុតទៅ ហើយ​យើង​មិនបាន​ផ្លាស់ប្តូរ​ថ្មី​នោះទេ​”​។​
​ ​
​ស្របពេល វី​ល​លៀន (Willian) និង ផេ​ដ្រូ (Pedro) គ្រោង​នឹង​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ ឡាំ​ផាត ទំនងជា​ត្រៀម​រុះរើ​ក្រុម​តាម​ក្តី​ប្រាថ្នា​របស់លោក​ឲ្យ​បាន​ចាប់​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ