សញ្ញា​វីរុស​កូ​រ៉ូ​ណា ទំហំ​រាប់សិប​ម៉ែត្រ​លេចឡើង​យ៉ាង​អាថ៌កំបាំង​លើ​វាលស្រែ

151
ចែករម្លែក

​រង្វង់​មូល​យ៉ាង​ធំ​ទំហំ​រហូតដល់​ទៅជា​ង​៦០ ម៉ែត្រ​ដែលមាន​រាង​ដូច​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បានបង្ហាញ​ខ្លួន​យ៉ាង​អាថ៌កំបាំង​លើ​វាលស្រែ​របស់​កសិករ ម្នាក់ នៅ​សប្តាហ៍​នេះ​។
​ ​
​ទម្រង់​ជា​រូប​ដ៏​ចម្លែក​នេះ​ត្រូវគេ​ប្រទះឃើញ​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នៅ​ជនបទ​ក្នុង​តំបន់ វី​ល​សៀ (Wiltshire) ប្រទេស​អង់គ្លេស​។​រូបភាព​នៃ​ការ​រចនា​យ៉ាង​លម្អិត ដែល​គេ​ប្រទះឃើញ​នៅ វាលស្រែ​ស្រូវ​សាលី​មាន​ទំហំ ៦០ ម៉ែត្រ​គុណ​នឹង ៤០ ម៉ែត្រ​នេះ​ត្រូវបាន​បង្ហោះ​ចែករំលែក​តៗ គ្នា​ព្រោងព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​ទោះជា​យ៉ាងណា ទីតាំង​ពិតប្រាកដ​នៃ​វាលស្រែ​នេះ​មិនត្រូវ​បានបង្ហាញ​ឱ្យដឹង​ទេ ដើម្បី​បញ្ចៀស ភ្ញៀវទេសចរ​ទៅកាន់​ទីនោះ ហើយ​គេ​ក៏​មិនដឹងថា​វា​ត្រូវបាន​បង្កើតឡើង​ដោយ​វិធី​ណា នោះដែរ​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ