ម្ចាស់​ចម្ការ​ប្រើ​សុទ្ធតែ​យន្តហោះ​ឯកជន​ដឹក​អ្នក​បេះ​ផ្លែឈើ​បរទេស​ដើម្បី​សង្គ្រោះ​ការប្រមូល​ផល​

195
ចែករម្លែក

ម្ចាស់​ចម្ការ​ទំពាំងបាយជូរ​ដែល​ហាក់​អស់សង្ឃឹម បានសម្រេច​ចិត្ត​ដឹក​ក្រុម​អ្នក​បេះ​ផ្លែឈើ ជនជាតិ​រ៉ូ​ម៉ា​នី​តាម​យន្តហោះ​ឯកជន​មកកាន់​ប្រទេស​អ៊ីតាលី ដើម្បី​ជួយសង្គ្រោះ​ការប្រមូល​ផល ទំពាំងបាយជូរ​របស់​ពួកគេ​។​

​អ្នក​បេះ​ផ្លែឈើ​ម្នាក់​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ទៅកាន់​ទីក្រុង​តឺ​ម៉េ​ណូ (Termeno) ប្រទេស អ៊ីតាលី ភាគ​ខាង​ជើងបាន​និយាយថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ពួកគេ​ជិះ​យន្តហោះ​ឯកជន បែបនេះ​។​

​ដំណាំ​ទំពាំងបាយជូរ​ក្នុងប្រទេស​អ៊ីតាលី​មិនបាន​ឈប់​លូតលាស់​ឡើយ​អំឡុង​ប្រទេស​នេះ​ចេញ​បម្រាម​មិនឱ្យ​ចេញពីផ្ទះ​រយៈពេល​វែង ប៉ុន្តែ​បើ​គ្មាន​កម្មករ​បេះ​ទំពាំងបាយជូរ​ជា​ជនបរទេស ទាំងនេះ​ទេ ពេលនេះ​ក្រុម​អ្នក​ផលិត​ស្រា​ទំពាំងបាយជូរ​កំពុងមាន​ការបារម្ភ​ចំពោះ​ការប្រមូល ផល​របស់ខ្លួន​។

​ជាធម្មតា នៅ​រាល់ពេល​រដូវក្តៅ​ចូលមក​ដល់ កម្មក​ចម្ការ​រ​រាប់ម៉ឺន​នាក់​មកពី​អាហ្វ្រិក និង​អឺរ៉ុប​ខាង កើត​តែងតែ​ធ្វើដំណើរ​មកកាន់​ប្រទេស​អ៊ីតាលី ដើម្បី​ប្រមូល​ផល​ផ្លែឈើ និង​បន្លែ​។​

​ប៉ុន្តែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ ដែល​បាន​បិទ​ប្រទេស​អ៊ីតាលី​ស្ទើរតែ​មិន​អាចឱ្យ​កម្មករ បរទេស​ដ៏​សំខាន់​ទាំងនេះ​ចូលមក​បាន​៕ ប្រែ​សម្រួលៈ​ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ