ឧស្សាហកម្ម​ខេត្ត​យូ​ន​ណាន​ងើប​ឡើងវិញ​នៅ​ខែមេសា​

153
ចែករម្លែក

ក្រោយពី​ជំងឺ​កូ​វិដ​-១៩​ត្រូវបាន​គ្រប់គ្រង​ជាទូទៅ​នៅ​ប្រទេស​ចិន​សហគ្រាស​ខេត្ត​យូ​ន​ណាន បាន​ចាប់ដំណើរការ​អាជីវក​ម្ម​ជាថ្មី​ឡើងវិញ​ដែល​បានផ្តល់​កិច្ចធានា​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ នៅ​ខែមេសា​សូចនាករ​សេដ្ឋកិច្ច​សំខាន់ៗ​នៃ​ខេត្ត​យូ​ន​ណាន​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ ជា​វិជ្ជមាន​មួយចំនួន​។​

​នៅ​ខែមេសា​ឧស្សាហកម្ម​ខេត្ត​យូ​ន​ណាន​ចាប់ផ្តើម​ងើបឡើង​វិញ​។ ឧស្សាហកម្ម​ជា​សសរទ្រូង និង​ផលិតកម្ម​បច្ចេកទេស​កម្រិត​ខ្ពស់​បានទទួល​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ តម្លៃបន្ថែម​នៃ ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ខេត្ត​យូ​ន​ណាន​បាន​កើនឡើង​១,៧% ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​ទៅហើយ​ក្នុងចំណោម​ឧស្សាហកម្ម​វិស័យ​សំខាន់​ទាំង​៣៩ នោះ មាន ២១ វិស័យ​បាន សម្រេច​នូវ​ការកើនឡើង​។ បើ​និយាយ​អំពី​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ​ផលិតកម្ម​កុំព្យូទ័រ ទូរគមនាគមន៍​និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេងទៀត​បាន​កើនឡើង​៨២%​ចំណែក​ផលិតកម្ម​គ្រឿង​បរិក្ខារ បាន​កើនឡើង​៣៤,៧% ៕

ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ ឃុន​ឡុ​ន ខេត្ត​យូ​ន​ណាន ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ ១៦០ លាន​ម៉ែត្រ​គីប ជួយ​សហគ្រាស​ចំនួន ១៥៣ ចូលធ្វើ​អាជីវកម្ម​ជាថ្មី​ឡើងវិញ​