ផ្លយ មេវេឌ័រនឹងជួយចេញលុយថ្លៃបុណ្យសព ចច ផ្លយ

154
ចែករម្លែក

ផ្លយ មេវេឌ័រ គ្រោងនឹងចំណាយប្រាក់សម្រាប់ពិធីបុណ្យសពរបស់លោក ចច ផ្លយ ដែលការស្លាប់របស់គាត់នៅទីក្រុងមីនីប៉ូលីស បានបង្កឱ្យមានការតវ៉ាទូទាំងពិភព លោក។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍អំពីការចូលរួមរបស់មេវេឌ័រកាលពីថ្ងៃចន្ទទី១មិថុនា ពោលគឺមួយសប្តាហ៍បន្ទាប់ពីចច ផ្លយបានស្លាប់នៅពេលត្រូវបានចាប់ខ្លួន ដោយប៉ូលិសក្រុងមីនីប៉ូលីស។ មន្រ្តីប៉ូលិសឈ្មោះ ដេរិក ឆូវីន ត្រូវបានចោទប្រកាន់ ពីបទឃាតកម្មទាក់ទងនឹងករណីនេះ ប៉ុន្តែប៉ូលិសបីនាក់ផ្សេងទៀតដែលមានវត្តមាន នៅពេលហេតុការណ៍នោះមិនត្រូវបានចោទប្រកាន់ទេ។

យោងតាមសារព័ត៌មាន TMZ បានឱ្យដឹងថា មេវេឌ័រនឹងចំណាយប្រាក់សម្រាប់ ពិធីបុណ្យសពសម្រាប់ផ្លយនៅទីក្រុងហូស្តុន រដ្ឋមីននីសូតា ទីក្រុងឆាឡូត និងទីតាំងមួយផ្សេងទៀត។ ទូរទស្សន៍ ESPN និង TMZ បានរាយការណ៍ថា ក្រុមគ្រួសាររបស់ផ្លយបានទទួលយកការផ្តល់ជូនរបស់មេវេឌ័រ។

លោក លីអូណាត អែលឡឺបេ នាយកប្រតិបត្តិក្រុមហ៊ុន Mayweather Promotions បានប្រាប់ ESPN ថា “គាត់ប្រហែលជាខឹងនឹងខ្ញុំហើយចំពោះការនិយាយបែបនេះ ប៉ុន្តែមែនហើយ (មេវេឌ័រ) ពិតជាបានចំណាយលុយសម្រាប់ពិធីបុណ្យសពនេះមែន…ផ្លយបានធ្វើអំពើបុណ្យបែបនេះអស់រយៈពេល ២០ ឆ្នាំមកហើយ”។

កាលពីមុន មេវេឌ័របានចំណាយប្រាក់សម្រាប់ពិធីបុណ្យសពរបស់លោក ជេណារ៉ូ ហឺណង់ដេស ក្នុងឆ្នាំ ២០១១ ដែលបានទទួលមរណភាពក្នុងអាយុ ៤៥ ឆ្នាំដោយជំងឺមហារីកសាច់ដុំ។ អ្នកទាំងពីរបានប្រយុទ្ធគ្នាក្នុងឆ្នាំ ១៩៩៨ ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៃក្របខ័ណ្ឌ WBC ដោយកីឡាករ មេវេឌ័រជាអ្នកឈ្នះដោយផ្តួលដៃគូឱ្យសន្លប់ក្នុងទឹកទី ៨ ដើម្បីឈ្នះ ខ្សែក្រវាត់ពិភពលោកលើកដំបូងរបស់គាត់។

មេវេឌ័រអាយុ ៤៣ ឆ្នាំ បានបង្កើតកំណត់ត្រាឈ្នះទាំង ៥០ មិនដែលចាញ់ឬស្មើ ដែលជាកំណត់ត្រាល្អបំផុតសម្រាប់អ្នកប្រដាល់។ គាត់បានដណ្តើមបានជើងឯក ពិភពលោកនៅប្រភេទទម្ងន់ចំនួន ៥ បន្ទាប់ពីទទួលបានមេដាយសំរឹទិ្ធមួយក្នុងប្រភេទ ទម្ងន់ក្នុងព្រឹត្តិការណ៍អូឡាំពិកអាត្លង់តាឆ្នាំ ១៩៩៦៕ ដោយ៖ កញ្ញាដាលីស/Ha

មេវេឌ័រជួយចេញលុយថ្លៃបុណ្យសពរបស់ផ្លយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ