ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ទៅ​លើ​អំពើហិង្សា​របស់​ប៉ូលិស​អាម៉េរិក​

129
ចែករម្លែក

​អ្នកនាំពាក្យ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​០១​មិថុនា​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស​( Antonio Guterres )​បាន​ទទូច​​ឱ្យ​ក្រុម​អាជ្ញាធរ​អាម៉េរិក​អត់ធ្មត់​ចំពោះ​ក្រុមអ្នកតវ៉ា​ ហើយ​ជឿជាក់ថា​ការចោទប្រកាន់​អំពី​អំពើហិង្សា​របស់​ប៉ូលិស គួរតែ​ត្រូវបាន​ស៊ើបអង្កេត​។​

​អ្នក​នាំ​ពាក្យ​នេះ បាន​និយ​យា​ថា លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស ជឿជាក់ថា ការ​ធ្វើ​បាតុកម្ម​គួរតែ​ធ្វើ​ដោយ​សន្តិវិធី​ ខណៈពេល​ដែល​ក្រុម​អាជ្ញាធរ​ត្រូវ​តែ​បង្ហាញ​ការអត់ធ្មត់​ក្នុង​ការឆ្លើយតប​ទៅនឹង​ក្រុម​​បាតុករ​នៅ​សហរដ្ឋ​អាម៉េរិក ក៏ដូចជា​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ នៅលើ​ពិភពលោក​។​

​លោក បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ថា “​យើង​បាន​ឃើញ​ករណី​អំពើហិង្សា​របស់​ប៉ូលិស​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ នៅ​នៅ​ទីក្រុង​ញូវយ៉ក ​ជាទី​​ដែល​ការតវ៉ា​បាន​ធ្វើឡើង​ជា​រៀងរាល់​យប់​ចាប់តាំងពី​ថ្ងៃ​ពុធ​ជុំវិញ​ការស្លាប់​របស់​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ម្នាក់ ឈ្មោះ លោក​ច​ច ផ្ល​យ នៅក្នុង​ដៃ​របស់​ប៉ូលិស កាលពី​សប្តាហ៍​មុន ​នៅទីក្រុង​មី​នី​ប៉ូលិស ។​

​លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​”​គ្រប់​ករណី​ទាំងអស់​ចាំបាច់​ត្រូវ​ស៊ើបអង្កេត​។ កម្លាំង​ប៉ូលិស​នៅ​ជុំវិញ​ពិភពលោក ត្រូវការ​ការបណ្តុះបណ្តាល​សិទ្ធិ​មនុស្ស​ឱ្យបាន​គ្រប់គ្រាន់ ។ វា​ក៏​ចាំបាច់​ត្រូវ​​មានការវិនិយោគ​លើ​ការគាំទ្រ​ផ្នែក​សង្គម​និង​ចិត្តសាស្ត្រ​សម្រាប់​ប៉ូលិស​ផងដែរ ​ដូច្នេះ​ពួកគេ​អាច​បំពេញ​ការងារ​របស់​ពួកគេ​បាន​ត្រឹមត្រូវ ទាក់ទង​នឹង​ការការពារ​សហគមន៍ ” ។​

​លោក​អ្នកនាំពាក្យ​បាន​បន្ថែមថា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក៏​មាន​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​ការ​វាយ​របស់​ប៉ូលិស​ទៅលើ​ក្រុមអ្នកកាសែត​ក្នុងអំឡុង ពេល​នៃ​ការតវ៉ា​នោះ ដែល​​បាន​កើត​ឡើង​នៅ​ទីក្រុង​អាម៉េរិក​រាប់សិប​ ដោយ​ករណី​ជា​ច្រើន​បាន​ក្លាយ​ជា​អំពើ​ហិង្សា​និង​ការដុត​បំផ្លាញ​និង​ការ​លួច​។​

​លោក​បាន​និយាយថា ” នៅ​ពេល​ពួក​អ្នកកាសែត​ត្រូវបាន​គេ​វាយប្រហារ​និង​សង្គម​ត្រូវ​បាន​វាយប្រហារ​។​គ្មាន​លទ្ធិប្រជាធិបតេយ្យ​អាច​ដំណើរការ​បាន​ទេ បើ​គ្មាន​សេរីភាព​សារព័ត៌មាន​នោះ ” ៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​បាតុកម្ម​នៅ​អាម៉េរិក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ