មន្ត្រី​ស្ថានទូត​ប៉ា​គី​ស្ថាន​២​នាក់ ចាកចេញ​ពី​ប្រទេស​ឥណ្ឌា​បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ចារ​កម្ម​

120
ចែករម្លែក

​អ្នកនាំពាក្យ​ស្ថានទូត​ម្នាក់​បាន​និយាយថា មន្ត្រី​ប៉ា​គី​ស្ថាន​២​នាក់​ដែល​ត្រូវបាន​ឥណ្ឌា​បណ្តេញ​ចេញ​ចំពោះ​ការចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​នោះ​បាន​វិលត្រឡប់​មក​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​វិញ ។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ្នក​ទាំង​២​នាក់​នេះ​ត្រូវបាន​ចាប់ឃុំខ្លួន​ពី​បទ​ធ្វើ​សកម្មភាព​ចារកម្ម ហើយ​បាន​ទុកពេល​ឱ្យ​២៤​ម៉ោង​ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ​។​

​អ្នកនាំពាក្យ​ស្ថានទូត​ប៉ា​គី​ស្ថាន​បាន​ប្រាប់​សារព័ត៌មាន AFP ថា អ្នក​ទាំង​២​នេះ បាន​វិលត្រឡប់​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​វិញ​។​

​ចំណាត់ការ​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​ជា​សត្រូវ​នឹង​គ្នា​ទាំង​ពីរ​ចំពោះ​តំបន់​កា​ស្មៀរ ដែល​បាន​បែងចែក​រវាង​ប្រទេស​ទាំង​២​នេះ​នៅក្នុង​ឆ្នាំ​១៩៤៧​ក្រោយពី​ពួកគេ​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​ស្ថានទូត​ប៉ា​គី​ស្ថាន​២​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​ចារ​កម្មបាន​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា​