គណៈអចិន្ត្រៃយ៍​រដ្ឋសភាប្រជុំ​ពិនិត្យ​ដាក់​សេចក្តីព្រាងច្បាប់​ទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦

99
ចែករម្លែក
គណៈអចិន្ត្រៃយ៍​រដ្ឋសភាប្រជុំ​ពិនិត្យ​ដាក់​សេចក្តីព្រាងច្បាប់​ទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦

ដោយៈ​សុផល​/ ភ្នំពេញ​:​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ ទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។


​យោងតាម​ប្រភព​រដ្ឋសភា​បង្ហាញថា ​របៀប​វារៈ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​នេះ​មាន​៖
១- ការពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ នូវ​៖
១.១- សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​
១.២- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​។​
១.៣- សេចក្តីព្រាងច្បាប់​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​
១.៤- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័តិ​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគីនៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩​។​
២- ការពិនិត្យ និង​សម្រេចសេចក្តី​ព្រាង​របៀប​វារៈ ទី​៦ ទី​៧ ទី​៨ ទី​៩ និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ នីតិកាល​ទី​៦៕​សរន​/Ha

សម្តេចចក្រីហេងសំរិន
គណៈអចិន្ត្រៃយ៍​រដ្ឋសភាប្រជុំ​ពិនិត្យ​ដាក់​សេចក្តីព្រាងច្បាប់​ទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦
គណៈអចិន្ត្រៃយ៍​រដ្ឋសភាប្រជុំ​ពិនិត្យ​ដាក់​សេចក្តីព្រាងច្បាប់​ទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦
គណៈអចិន្ត្រៃយ៍​រដ្ឋសភាប្រជុំ​ពិនិត្យ​ដាក់​សេចក្តីព្រាងច្បាប់​ទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ